ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ច បង្រ្កាបឃាត់ខ្លួន០២ ជាមុខសញ្ញាបើកសុីសងខុសច្បាប់(លក់ឆ្នោតវៀតណាម)

(កំពង់ចាម) ៖អនុវត្តតាមបទបញ្ជាយ៉ាងមុឺងម៉ាត់របស់ប្រធានគណ:បញ្ជាការឯកភាពកំពង់ចាម និងបន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ធភ្លាមៗ នៅថ្ងៃទី១៦ ខែមករា ​ ឆ្នាំ២០២៣ វេលាម៉ោង១៥.១០នាទី បន្ទាប់ពីទទួល​ បានបណ្តឹងពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍​ត្រី​ ហេង​ វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុក​កងមាស​ និងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបករណី​បេីក​ និងលេងល្បែងសុីសងខុសច្បាប់ (លក់ឆ្នោតវៀតណាម) នៅចំណុច​ផ្ទះរបស់ឈ្មោះ​ សៀង​ សុខលាង​ ភេទស្រី​ អាយុ៦៥ឆ្នាំ​ ជាតិខ្មែរ​ រស់នៅភូមិដំណាក់ស្នាយ​ ឃុំពាមជីកង​ ស្រុកកងមាស​។

ជាលទ្ធផលកម្លាំងសមត្ថកិច្ចបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន០២នាកនិងដកហូតវត្ថុតាងមួយចំនួន។

បច្ចុប្បន្ន​ជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធី៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។