ព័ត៌មានជាតិ

លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគល់ផ្ទះទេវតាចំនួន ០២ខ្នងជូនទុរគតជន ជនចាស់ជរាគ្មានទីពឹង និងប្រគេនទេយ្យវត្ថុដល់វត្តចំនួន៥ និងផ្ដល់អំណោយដល់មណ្ឌលកុមារកំព្រាក្នុងខេត្តកំពង់ស្ពឺ

(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី២៦ ខែធ្នូឆ្នាំ២០២១ នេះ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា វិទ្យុ និងទូរទស្សន៍បាយ័ន និងជាប្រធានកម្មវិធីផ្ទះទេវតា និងលោកជំទាវ ហ៊ុន ម៉ាលី ព្រមទាំងសប្បុរសជន និងក្រុមការងារមួយចំនួន បានអញ្ជើញចុះប្រគល់ផ្ទះទេវតាចំនួន០២ខ្នងជាបន្តទៀត ជូនដល់ទុរគតជន ជនចាស់ជរាគ្មានទីពឹង នៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

លោកជំទាវ ហ៊ុន ម៉ាណា បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល សម្តេចទាំងពីរតែងគិតគូរអំពីសុខទុក្ខដល់ពុកម៉ែ បងប្អូនគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។
– ផ្ទះលេខ ២៨៦ ប្រគល់ជូន អ៊ុំស្រី ចយពៅ អាយុ៦៧ឆ្នាំ រស់នៅភូមិឡ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលជាអំណោយរបស់ឯកឧត្តម ប៉ែន វិវឌ្ឍន៍វិទ្យា និងលោកជំទាវ ណៃ រតនី តាមរយៈកម្មវិធីផ្ទះទេវតា។
– ផ្ទះលេខ២៨៧ ប្រគល់ជូនលោកតា អ៊ំ អៀង អាយុ៧៤ឆ្នាំ រស់នៅភូមិត្រាញ់វែងឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ជាអំណោយរបស់លោកជំទាវ ផាត គីមហេង និងក្រុមគ្រួសារ តាមរយៈកម្មវិធីផ្ទះទេវតា។ បន្ថែមលើអំណោយផ្ទះខាងលើ លោកតា និងលោកយាយក៏បានទទួលអំណោយពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្ថែមទៀតរួមមាន សម្ភារៈប្រើប្រាស់ក្នុងផ្ទះ គ្រឿងឧបភោគ-បរិភោគ ជាច្រើនមុខ និងថវិកាមួយចំនួនទៀតផងដែរ។

ចប់ពិធីប្រគល់ផ្ទះទេវតា លោកជំទាវក៏បានអញ្ជើញ សួរសុខទុក្ខ និងផ្ដល់អំណោយរបស់លោកជំទាវ និង ឯកឧត្តម ឌី វិជ្ជា ផ្ទាល់ជូនចំពោះមណ្ឌលកុមារកំព្រា ស្ថិតនៅទីរួមខេត្តកំពង់ស្ពឺ។ លោកជំទាវបានរៀបចំអាហាថ្ងៃត្រង់មួយពេលសម្រាប់កុមារកំព្រាទាំងអស់ ព្រមទាំងចែកនូវកាតាបម្នាក់១ និងមានសម្ភារសិក្សាមួយចំនួនផងដែរ។ ក្នុងមណ្ឌលនេះមានកុមារកំព្រាចំនួន៤៧នាក់ បុគ្គលិកចំនួន១៦នាក់។
ហើយ អំណោយដែលផ្ដល់ជូនមណ្ឌលកុមារកំព្រានេះរួមមាន៖
១-អង្ករ៦បេ (ស្មើ៣០០គីឡូ)
២-ត្រីខ២០យួរ (ស្មើ២០០កំប៉ុង)
៣-ទឹកដោះគោខាប់២កេស (ស្មើ៩៦កំប៉ុង)
៤-ត្រីងៀត៥គីឡូ
៥-សាច់ក្រក៥គីឡូ
៦-សាច់ជ្រូកផាត់៥គីឡូ
៧-ប៊ីចេង៥គីឡូ
៨-ទឹកត្រី៨យួរ (ស្មើ៤៨ដប)
៩-ទឹកស៊ីអ៊ីវ ៨យួរ(ស្មើ៤៨ដប)
១០-ម៉ាស១០ប្រអប់ មាន៥០០ម៉ាស
១១-ថ្នាំវីតាមីនសេ៦៣ទីប
១២-ថ្នាំពេទ្យ៧២ប្រអប់
១៣-សាប៊ូ៦៣ដុំ
១៤-មី៨កេសធំ(ស្មើ៤៨កេសតូច)
១៥-ច្រាស និងថ្នាំដុសធ្មេញ៦៣ឈុត
១៦-កាបូបសិក្សា៤៧កាបូប
១៧-ថវិកា២លានរៀល។

កម្មវិធីចុងក្រោយ លោកជំទាវក៏បានអញ្ជើញទៅប្រគេនទេយ្យវត្ថុ ដែលមានស្បៀងអាហារ គ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើប្រាស់ជាច្រើនមុខរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ប្រគេនដល់ដល់វត្តចំនួន៥
ផងដែរ។ លោកជំទាវ បានមានប្រសាសន៍ថា ជានិច្ចកាលសម្តេចទាំងទ្វេតែងតែគិតគូរអំពីទុក្ខលំបាករបស់ព្រះសង្ឃគ្រប់ព្រះអង្គតាមទីអារាមនានាក្នុងប្រទេសកម្ពុជា ហើយការនាំយកទេយ្យវត្ថុមកប្រគេនជូននៅពេលនេះ អាចជួយសម្រាលនូវការលំបាករបស់ព្រះសង្ឃគ្រប់អង្គបានមួយរយៈផងដែរ ជាពិសេសនៅក្នុងវិបត្តិកូវីដ១៩នេះ ។
ទេយ្យវត្ថុក្នុងមួយវត្តទទួលបាន៖
០១-អង្ករ១តោន
០២-ត្រីខ ចំនួន១កេស មាន១០យួរ
០៣-មីចំនួន៥កេសធំ ស្មើ៣០កេសតូច
០៤- ត្រីងៀតចំនួន ១០ គីឡូ
០៥- សាច់ក្រកចំនួន១០ គីឡូ
០៦- សាច់ក្រកចំនួន១០ គីឡូ
០៧- ទឹកដោះគោខាប់ ចំនួន២កេស
០៨- កាហ្វេ ចំនួន ៥កញ្ចប់ធំ
០៩- តែ ចំនួន ២គីឡូក្រាម
១០- ស្ករសចំនួន១បេ (២៥គីឡូ)
១១- អំបិលចំនួន១បេ (២៥គីឡូ)
១២- ប៊ីចេងចំនួន១បេ (១០គីឡូ)
១៣- ទឹកត្រីចំនួន៥យួ
១៤- ទឹកស៊ីអ៊ីវចំនួន៥យួរ
១៥- សាប៊ូដុំ ចំនួន ៣០ ដុំតូច
១៦- ច្រាស និងថ្នាំដុសធ្មេញ ចំនួន១០០ឈុត
១៧- វីតាមីនសេ ចំនួន ១០ ប្រអប់
១៨- ប្រេងកូឡា ចំនួន ៥ ដុំ
១៩- ប្រេងខ្យល់ ចំនួន៥ដុំ
២០- ម៉ាស ចំនួន២០ប្រអប់ មាន១០០០ម៉ាស
២១- អាល់កុលសម្លាប់មេរោគ ចំនួន៤កាន
២២- ដបសំរាប់ដាក់អាល់កុល ចំនួន១០ ដប
២៣ – ថវិកា ចំនួន២លានរៀល៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។