ព័ត៌មានជាតិ

ក្នុងពិធី កាត់ខ្សែបូណ៌សម្ពោធស្តង់ពិព័រណ៌ “ភូមិមួយផលិតផលមួយ” និងប្រារព្ធពិធីបណ្តែតប្រទីប និងអុចកាំជ្រួច ដើម្បីអបអរសាទរ ពិធីបុណ្យចេញព្រះវស្សា

(កំពង់ចាម) :រាត្រីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ ជាច្រើនរូប អញ្ជើញអមដំណើរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យេន ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម អញ្ជើញកាត់ខ្សែបូណ៌សម្ពោធស្តង់ពិព័រណ៌ “ភូមិមួយផលិតផលមួយ” និងប្រារព្ធពិធីបណ្តែតប្រទីប និងអុចកាំជ្រួច ដើម្បីអបអរសាទរ ពិធីបុណ្យចេញព្រះវស្សា ព.ស. ២៥៦៦ គ.ស. ២០២២ ស្ថិតនៅដងទន្លេមេគង្គ ក្រុងកំពង់ចាម។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។