ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង និងលោកជំទាវ សូមគោរពជូនពរ​ ជូនចំពោះ សម្តេចក្រឡាហោម​ ស​ ខេង​ ក្នុងឱកាសចម្រេីនជន្មាយុគម្រប់ខួប​ ៧១ឆ្នាំ​ ឈានចូល​ ៧២ឆ្នាំ​

(ព្រៃវែង) ៖ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្ត និងលោកជំទាវ សូមគោរពជូនពរ​ មហាប្រសេីរជូនចំពោះ សម្តេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឱកាសចម្រេីនជន្មាយុគម្រប់ខួប​ ៧១ឆ្នាំ​ ឈានចូល​ ៧២ឆ្នាំ​ ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃអាទិត្យ ៩រោច ខែបុស្ស​ ឆ្នាំខាល​ ចត្វាស័ក​ ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥​ ខែមករា​ ឆ្នាំ២០២៣ ខាងមុខនេះ សូមប្រកបដោយសុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា កម្លាំងពលំមាំមួន អាយុយឺនយូរ ដេីម្បីដឹកនាំ ក្រសួងមហាផ្ទៃ សម្រេចបានសមិទ្ធផល និងជោគជ័យដ៏ត្រចះត្រចង់ថ្មីៗបន្ថែមទៀត ក្នុងបេសកម្មដ៏ឧត្តុងឧត្តម របស់សម្ដេច ចំពោះប្រជាជន និងប្រទេសជាតិ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។