ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមក្នុងពីធីសំណេះសំណាល ជាមួយប្រធាន អនុប្រធានក្រុមបក្ស និងសមាជិក សមាជិកាបក្សស្រុកកងមាស ចំនួន ៨.៥៤៧នាក់

(កំពង់ចាម) ៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួមក្នុងពីធីសំណេះសំណាល ជាមួយប្រធាន អនុប្រធានក្រុមបក្ស និងសមាជិក សមាជិកាបក្សស្រុកកងមាស ចំនួន ៨.៥៤៧នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឧបនាយក ឯកឧត្តម វេជ្ជបណ្ឌិត យឺម ឆៃលី សមាជិកអចិន្ត្រៃយ៏គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានដាក់ចេញនូវភារកិច្ចបន្ទាន់មួយចំនួនដល់ប្រធាន អនុប្រធានក្រុមបក្ស យកទៅអនុវត្តប្រកបដោយការទទួលខុសត្រូវ និងទទួលបានជោគជ័យ។ បន្ទាប់មក ឯកឧត្តមប្រធាន ក៏បានបានផ្តល់ជូនថវិកាឧបត្ថម្ភរបស់សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា ជូនដល់សមាជិក សមាជិកាដែលបានចូលរួមគ្រប់គ្រប់ៗគ្នាផងដែរ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។