ព័ត៌មានជាតិ

កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច បង្រ្កាបឧបករណ៍ឆក់ត្រីរឹបអូសវត្ថុតាងឯជនប្រព្រឹត្តលោតទឹកគេចខ្លួន !

(ពោធិ៍សាត់) ៖ ការបង្រ្កាបបទល្មើសនេសាទនេះ ធ្វើឡើងនាថ្ងៃសៅរ៍ ទី៨ ខែមេសា ឆ្នាំ២០២៣ ត្រង់ចំណុចព្រែកដីរនាត(បឹងទន្លេសាប)ស្ថិតនៅភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

យោងរបាយការណ៍លោក វរសេនីយ៍ឯក សៀន វិរៈ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ លទ្ធផល រឹបអូសឧបករណ៍ជាវត្ថុតាំងរួមមាន ៖ អាគុយចំនួន០៧គ្រឿង អាំវទ័រចំនួន០៣គ្រឿង ដងឆក់ចំនួន០៣គូ ចំណែកឯក្រុមជនប្រព្រឹត្តបានហក់ចូលទឹកគេចខ្លួន ។

របាយការណ៍នាយការិយាល័យដដែលសសេរទៀតថា ក្នុងនោះកម្លាំងលោកបានផ្សព្វផ្សាយប្រជានេសាទ នៅភូមិក្អមសំណ ឃុំមេទឹក ស្រុកបាកាន បញ្ឈប់ការនេសាទខុសច្បាប់ស្ដីពីជលផល ពិសេសប្រភេទឧបករណ៍រួមផ្សំ(ឆក់ត្រី)ដើម្បីជៀសផុតអំពីមានទោសដល់ខ្លួន ក្នុងអំឡុងការផ្សព្វផ្សាយនោះមានប្រជានេសាទ បានស្ម័គ្រចិត្តប្រគល់ឧបករណ៍(អាំងវទ័រចំនួន០២គ្រឿង ដងឆក់ចំនួន០២គូ ជូនសមត្ថកិច្ចនគរបាលយើង បច្ចុប្បន្ន វត្ថុតាងទាំងអស់រក្សាទុកបណ្ដោះអាសន្ន នៅស្នាក់ការសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។