ព័ត៌មានជាតិ

រថយន្ត ២គ្រឿង បុកគ្នាយ៉ាងពេញទំហឹង បណ្ដាលឱ្យបុរសម្នាក់របួសធ្ងន់ធ្ងរ.!

(ព្រៃវែង) ៖ រថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក Lexus 400h បុ..ក.ជាមួយរថយន្តបែនដឹកដីពេញទំហឹង បណ្ដាលឱ្យបុរសម្នាក់ ជាម្ចាស់រថយន្ត lexus ដា.ច់.ដៃ.ម្ខាង និង.រ.ង.រ.បួ.ស.ជាច្រើនកន្លែងទៀតធ្ង.ន់.ធ្ងរ គៀបជាប់ក្នុងរថយន្ត ត្រូវបានកម្លាំងនគរបាលស្រុកពារាំង ចុះអន្តរាគមន៍គាស់រថយន្តយកមនុស្សចេញក្រៅ និងហៅរថយន្តយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។

ហេតុការណ៍នេះ បានកើតឡើងវេលាម៉ោង ២១ និង ៣០នាទី ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ នៅចំណុចមុខការាសសាំងអូនគន្ធា (ប្ដីប្រពន្ធ) ស្ថិតនៅភូមិពារាំង ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង លើផ្លូវជាតិលេខ ៨ ចន្លោះគីឡូម៉ែត្រ ៥៥-៥៦ ។

គួរបញ្ជាក់ថា រថយន្តមួយគ្រឿងម៉ាក lexus 400h ពណ៌ស ពាក់ផ្លាកលេខ នគរបាល 2-7501 បើកបរដោយឈ្មោះ សូ សុគន្ធាណូ ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិស្នាយពល ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង បើកបរក្នុងទិសដៅលិចទៅកើត ។ លុះធ្វើដំណើរដល់ចំណុចកើតហេត្តរថយន្តខាងលើ បានបុ..ក.រថយន្តមួយគ្រឿងទៀតម៉ាក់នីសាន់ ពណ៌ស ពាក់ផ្លាកលេខ ចង្កូតស្ដាំ TK-0441 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ដែលកំពុងបើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នាពីកើតទៅលិច បណ្ដាលឱ្យអ្នកបើកបររថយន្ត lexus 400h រ.ង.រ.បួ.ស.ធ្ង.ន់ធ្ងរ ។ ចំណែករថយន្តបែន បានក្រ.ឡា.ប់.បះជើង ហើយម្ចាស់រថយន្ត បានរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយកើតហេតុ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកពារាំង បានចុះដល់ទីតាំងកើតហេតុ ធ្វើការវាស់វែង និងសង្គ្រោះជនរងគ្រោះដែលគៀបជាប់ក្នុងរថយន្ត យកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ដោយឡែក វត្ថុតាងរថយន្តទាំង ២គ្រឿង ត្រូវបានស្ទូចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពារាំង ដើម្បីដោះស្រាយបន្តតាមនីតិវិធី ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។