ព័ត៌មានជាតិ

ឯកឧត្តមវេជ្ជបណ្ឌិត ញា ប៊ុនថន ចូលរួមជាគណ:អធិបតីភាព ក្នុង​ពិធី​ប្រគល់​រទេះរុញ​ជន​ពិការ​ក្រោមគំរោង​ Respond របស់អង្គការ​រ៉ាក់(RHAC)​ប្រចាំខេត្តកំពត

(កំពត) ៖ នៅព្រឹកថ្ងៃទី៣  ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមវេជ្ជបណ្ឌិត ញា ប៊ុនថន ប្រធានមន្ទីរសុខាភិបាលកំពត
ចូលរួមជាគណ:អធិបតីភាព ក្នុង​ពិធី​ប្រគល់​រទេះរុញ​ជន​ពិការ​ក្រោមគំរោង​ Respond របស់អង្គការ​រ៉ាក់(RHAC)​ប្រចាំខេត្តកំពតនៅស្រុកប្រតិបត្តិឈូក​ ដែលជាជំនួយរបស់ ក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី (DFAT) តាមរយៈអង្គការសហព័ន្ធផែនការគ្រួសារអន្តរជាតិ (IPPF) និងអនុវត្តដោយអង្គការរ៉ាក់(RHAC) មានការ​ចូលរួមលោកវេជ្ជ​ វ៉ា​ ជីវ័ន​ នាយក​ប្រតិបត្តិ​អង្គការ​រ៉ាក់ លោកស្រីបណ្ឌិត សាផន សុមោលីរស្មី នាយិការងប្រតិបត្តិអង្គការរ៉ាក់​ និង​ លោកវេជ្ជ កែ រដ្ឋាវុធ ប្រធាន​ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​ឈូក លោក ដាំង ណារិទ្ធ អនុប្រធាន​ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​កំពង់ត្រាច លោកស្រី សេង ណារី ប្រធានកម្មវិធីសុខភាពមាតា និងទារក(MCH) លោក/លោកស្រី​ប្រធានមណ្ឌលសុខភាពទាំង២៤​ និង​ មន្ទីរ​ពេទ្យ​បង្អែក​ឈូក​,មន្ទីរពេទ្យ​បង្អែក ប៊ុន​ ​រ៉ានី​ ហ៊ុន​ ​សែន​ កោះស្លា​ នៅសាលប្រជុំរបស់​ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​ឈូក​ ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។