ព័ត៌មានជាតិ

ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម បានសហការជាមួយកម្លាំងជំនាញចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល

(កំពង់ចាម) ៖អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នៅថ្ងៃទី​១០​ ខែតុលា​​ ឆ្នាំ​២០២៣​ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម​ ដោយដឹកនាំកម្លាំងដោយ​ លោក​ អ៊ុក​ ណារិន​ នាយខណ្ឌជលផលកំពង់ចាម​ បានបន្តការសហការ ជាមួយអាជ្ញាធរស្រុកជេីងព្រៃ កម្លាំងប៉ុស្តិ៍ និងដោយមានការអនុញ្ញាតពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានបន្តចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលបានចំនួនពីរករណី។

លោក​ អ៊ុក​ ណារិន​ នាយខណ្ឌជលផលកំពង់ចាម​ បានបញ្ជាក់ឲ្យដឹងថា​ ជាលទ្ធផល​ក្នុងប្រតិបត្តិការ​បង្ក្រាបនេះដែរ កម្លាំង​សមត្ថកិច្ច​ បានធ្វេីការរុះរើនិងកាត់បំផ្លាញ់ចោលវត្ថុតាងនៃបទល្មើសជលផលនៅនឹងកន្លែង​ដោយក្នុងនោះ​ មានការបង្ក្រាបនៅក្នុងភូមិសាស្ត្របឹងជ្រោយ ស្ថិតឃុំសូទិព្វ ស្រុកជេីងព្រៃ រួមមានឧបករណ៍​លូស្បៃមុងចំនួន២០មាត់ធំៗ​,របាំងស្បៃមុងចំនួន៤កន្លែងសរុបប្រវែង១០០០ម៉ែត្រ​, បង្គោលចម្រឹងចំនួន៣០០ដេីម​ និងធ្វេីការប្រលែងកូនត្រីចម្រុះ៥៧គីឡូក្រាម៕

————« ✥◈✥ »————
#អរគុណសន្តិភាព🇰🇭
👉JOIN រដ្ឋបាលខេត្ដកំពង់ចាម
👉JOIN សម្ដេចតេជោ ហ៊ុន សែន
👉JOIN សម្តេចមហាបវធីបតី ហ៊ុន ម៉ាណែត
👉LIKE SHARE ឯកឧត្តម អ៊ុន ចាន់ដា

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។