ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត

(កំពង់ចាម) ៖នៅព្រឹកថ្ងៃអង្គារ ទី១១ ខែមេសា ឆ្នាំ២០២៣ នេះ រដ្ឋបាលខេត្តកំពង់ចាម បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល មន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួន។

របៀបវារៈនៃកិច្ចប្រជុំ រួមមាន៖

១- ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។

២- ពិនិត្យពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ ប្រចាំត្រីមាសទី១ និងទិសដៅការងារប្រចាំត្រីមាសទី២ ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកំពង់ចាម។

៣- ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងផែនការសកម្មភាពការងាររយៈពេលបីខែ (មេសា ឧសភា មិថុនា) ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកំពង់ចាម។

៤- ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងលើការស្នើសុំផែនការក្របខ័ណ្ឌប្រចាំឆ្នាំ២០២៤។

៥.ពិនិត្យ និងអនុម័តសេចក្តីព្រាងលើការស្នើសុំផែនការក្របខ័ណ្ឌរបស់ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម ឆ្នាំ២០២៤។

៦. បញ្ហាផ្សេងៗ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។