ព័ត៌មានជាតិ

អបអរសារទរខួបលើកទី៧៤ ទិវាកុមារអន្តរជាតិ ០១មិថុនា ខួបលើកទី២២ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៣

(ភ្នំពេញ) ៖ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមអបអរសារទរខួបលើកទី៧៤ ទិវាកុមារអន្តរជាតិ ០១មិថុនា ខួបលើកទី២២ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៣ ក្រោមអធិបតីភាព សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
ធ្វើនៅសាលមហោស្រព នៃមណ្ឌលសន្និបាត និងពិព័ណ៌កោះពេជ្រ រាជធានីភ្នំពេញ ។

ពិធីនេះមានការអញ្ជើញចូលរួមពី៖ ឯកឧត្ដម លោកជំទាវ តំណាងអន្តរក្រសួងស្ថាប័ន, ឯកឧត្ដម លោកជំទាវ តំណាងឯកអគ្គរាជទូត-រដ្ឋទូតប្រចាំនៅកម្ពុជា, ឯកឧត្ដម Will Parks ប្រធានអង្គការយូនីសេហ្វប្រចាំកម្ពុជា, តំណាងអង្គការដៃគូរអភិវឌ្ឍន៍ , ឯកឧត្ដម លោកជំទាវ គណៈអភិបាល, លោក លោកស្រី ប្រធានមន្ទីរសង្គមកិច្ច
រាជធានី-ខេត្ត លោកគ្រូ-អ្នកគ្រូ សិក្សានុសិស្ស និងកុមារា កុមារី សរុប ប្រមាណ ៣,០០០នាក់។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។