ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការកែលម្អសួនច្បារ នៅតាមមាត់ទន្លេ ក្នុងក្រុងកំពង់ចាម

(កំពង់ចាម) ថ្ងៃចុងសប្តាហ៍ ១៦ តុលា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដោយថ្នាក់ដឹកនាំ មន្ត្រីរាជការសាលាខេត្ត មន្ទីរ/អង្គភាពជំនាញ -អាជ្ញាធរក្រុងកំពង់ចាម រួមនឹងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការកែលម្អសួនច្បារ និងការដាក់ដាំដើមផ្កាចារ ជំហានទី១ ចំនួន ៣០ដើម ស្ថិតនៅលើសួនច្បារតាមបណ្តោយមាត់ទន្លេ ក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ។

គូរបញ្ជាក់ថា ឈើប្រភេទដើមផ្កាចារ គឺជាប្រភេទឈើលម្អដែលមានផ្កាស្រស់ស្អាតគួរជាទីគយគន់ ហើយដើមផ្កាប្រភេទនេះតែងតែចេញផ្កាព្រមគ្នានៅរដូវលំហើយ ។

ឆ្នាំក្រោយ អាចមកថតរូបស្អាតៗជុំគ្នាបងប្អូនយើង!!!📸

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។