ព័ត៌មានជាតិ

រដ្ធបាលខេត្តព្រៃវែង រកឃើញករណីអ្នកវិជ្ជមានកូវីដ-១៩ ថ្មីចំនួន១៦នាក់ បន្ថែមទៀត តាមរយ:ការធ្វើតេស្តរហ័ស(Rapid Test)

(ខេត្តព្រៃវែង) នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១៦នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកចំនួន៧ ដូចខាងក្រោម:

១- ក្រុងព្រៃវែង ចំនួន១នាក់
២- ស្រុកពារាំង ចំនួន១នាក់
៣- ស្រុកកញ្ជ្រៀច ចំនួន១នាក់
៤- ស្រុកស្វាយអន្ទរ ចំនួន១នាក់
៥- ស្រុកមេសាង ចំនួន២នាក់
៦- ស្រុកពាមជរ ចំនួន៤នាក់
៧- ស្រុកពាមរក៍ ចំនួន៦នាក់

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ១៦នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។

ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក (៣ការពារ ៣កុំ)។

ព័ត៌មានបន្ថែមសូមទាក់ទងលេខ១១៥

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។