ព័ត៌មានជាតិ

ចុះអប់រំផ្សព្វផ្សាយអំពីការត្រៀមបង្ការ និងការការពារការរាតត្បាតជំងឺកូវីដ-១៩ និងគោលការណ៍គ្រឹះទាំង ៧

(ខេត្តព្រៃវែង) ៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា និងឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត បានចាត់ឲ្យមន្រ្តីក្រុមប្រតិបត្តិសាខា ចុះអប់រំផ្សព្វផ្សាយអំពីការត្រៀមបង្ការ និងការការពារការរាតត្បាតជំងឺកូវីដ-១៩ និងគោលការណ៍គ្រឹះទាំង ៧ ដល់យុវជនកាកបាទក្រហមកម្ពុជា និងសិស្សានុសិស្ស នៅថ្ងៃចាប់ផ្តើមសិក្សាជំហានដំបូង នៅវិទ្យាល័យចំនួន ២គឺ វិទ្យាល័យស្វាយរមៀត និងវិទ្យាល័យព្រះបាទនរោត្តម ដែលមានអ្នកចូលរួមសរុប ១៣៣នាក់ ស្រី ៨០នាក់ ស្មើនឹង ៧ថ្នាក់។

គោលបំណងនៃការចុះផ្សព្វផ្សាយ ដើម្បីផ្តល់ម៉ាស់ និងឯកសារផ្សព្វផ្សាយមួយចំនួន ដល់ទីប្រឹក្សាយុវជន យុវជនកាកបាទក្រហមកម្ពុជា បានយល់ដឹងពីគោលការណ៍គ្រឹះទាំង ៧ ការប្រើប្រាស់បដិរូប របស់ចលនា វិធានការការពារការ និងទបស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ យល់ដឹងនូវការពិតអំពីជំងឺកូវីដ-១៩ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

នាឱកាសនោះ ម៉ាស់ដែលបានផ្តល់ជូនដល់ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា សរុប ២១០ម៉ាស់( វិទ្យាល័យស្វាយរមៀត មានចំនួន ១៦៤ម៉ាស់ និងវិទ្យាល័យព្រះបាទនរោត្តមមានចំនួន ៤៦ម៉ាស់)ក្នុងនោះ មន្ត្រីសាខា មន្ត្រីប្រចាំការអនុសាខាស្រុក អ្នកស័្មគ្រចិត្ត ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា បានអប់រំផ្សព្វផ្សាយដល់សិស្សានុសិស្ស សូមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងប្រកាន់យកនូវវិធានការការពារខ្លួនពីកូវីដ-១៩ ដូចខាងក្រោម៖

(៣ការពារ)
១- ពាក់ម៉ាស់
២- លាងដៃ
៣- គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដោយចាប់ពី ១ម៉ែត្រកន្លះឡើងទៅ ឱ្យបានគ្រប់គ្នា នៅគ្រប់ទីកន្លែង និងអនុវត្តឱ្យបានគ្រប់គ្នា។

(៣កុំ )
១- កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់
ច្រើនពេក រកកន្លែងមានខ្យល់ចេញចូល ។
២- កុំទៅកន្លែងមានមនុស្សច្រើនកុះករ ។
៣- កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ពេលជួបគ្នា អ្នកមានផ្តាសាយ ឬសង្ស័យមានជំងឺកូវីត-១៩ កុំចេញក្រៅ ឬកុំមកកន្លែងធ្វើការ ហើយត្រូវទាក់ទង
ទៅគ្រូពេទ្យ ។

(២ចូលរួម )
១-ចូលរួម ក្នុង យុទ្ធនាការ ទទួល វ៉ាក់សាំង ប្រឆាំង
កូវីដ-១៩។
២-ប្រើ QR Code Stop COVID ដើម្បី ទប់ស្កាត់ រោគ រាតត្បាត ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។