ព័ត៌មានជាតិ

ឯកឧត្តម សុខ លូ អញ្ជើញទទួលជួប និងពិភាក្សាការងារជាមួយលោកស្រីនាយិកាអង្គការសម្ព័ន្ធមិត្តសត្វព្រៃ

(បាត់ដំបង) ៖ នៅព្រឹកថ្ងៃអង្គារ ១រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញទទួលជួប និងពិភាក្សាការងារជាមួយលោកស្រីបណ្ឌិត សូវណ្ណា ហ្កោនឡែត ( Dr. Suwanna Guantlett) នាយិកាអង្គការសម្ព័ន្ធមិត្តសព្វព្រៃ (Wildlife Alliance) នៅឯសាលប្រជុំB២ សាលាខេត្តបាត់ដំបង ដើម្បីធ្វើការរាយការណ៍អំពីវឌ្ឍនភាពនៃការងារការពារ និងអភិរក្សដែនជម្រកសត្វព្រៃភ្នំសំកុសកន្លងមក តាមរយៈគម្រោងរេដបូកសំកុស ។

គម្រោងបំណងចម្បងរបស់គម្រោងរេដបូកសំកុសគឺ ចូលរួមចំណែកដល់ការកាត់បន្ថយបម្រែបម្រួល អាកាសធាតុសកល តាមរយៈការគាំទ្រដល់និរន្តរភាពនៃការគ្រប់គ្រងដែនជម្រកសត្វព្រៃ និងការលើកកម្ពស់ជីវភាពសហគមន៍ដែលរស់នៅក្នុង និងជាប់នឹងតំបន់គម្រោង ក៏ដូចជាចូលរួមក្នុងការកាត់បន្ថយសកម្មភាពកាប់រានព្រៃខុសច្បាប់ ការបរបាញ់ និងជួញដូរសត្វព្រៃ ក្នុងតំបន់ការពារធម្មជាតិ និងអត្ថប្រយោជន៍ផ្សេងជាច្រើនទៀត ។សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។