ព័ត៌មានជាតិ

សាខាកាកបាទក្រហមនាំយកអំណោយជូនដល់ជនរងគ្រោះដោយដោយជំនន់ទឹកភ្លៀងក្នុងឃុំឫស្សីលក​ និងឃុំកំពង់ក្តី​ ស្រុកជីក្រែង

(សៀមរាប) ៖ កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣​ ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានចាត់ ឯកឧត្ដម គុជ លីណា អនុប្រធានអចិន្រៃ្តយ៍គណៈកម្មាធិការសាខាចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងកាលពីយប់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ ចំនួន ១០គ្រួសារ មកពី ២ឃុំ នៃស្រុកជីក្រែង។

ឯកឧត្ដម គុជ លីណា​ បានពាំនាំការសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹត្តបណ្ឌិត​ ប៊ុន​ រ៉ានីហ៊ុន​ សែន​ ប្រធានកាកបាទក្រហមកម្ពុជាផងដែរ។ ជាមួយគ្នានេះ​ ឯកឧត្តម​ ក៏បានចូលរួមសោកស្តាយផងដែរចំពោះឧបទ្ទេវហេតុគ្រោះធម្មជាតិដែលកេីតឡេីងចំពោះគ្រួសាររងគ្រោះនាពេលនេះ។

ឯកឧត្តម​ ក៏បាននាំយកអំណោយជូនដល់គ្រួសាររងគ្រោះរួមមាន៖
១- ឃុំឫស្សីលក ចំនួន ៨គ្រួសារ (រលំ ១ខ្នង របើកដំបូល ៦ខ្នង និង របួស២នាក់)
២- ឃុំ កំពង់ក្តី ចំនួន ២គ្រួសារ (រលំ១ខ្នង របើកដំបូល ១ខ្នង)។អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន១គ្រួសារ ទទួលបាន៖
– គ្រួសាររលំផ្ទះ៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ ស័ង្កសី ១៦សន្លឹក មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ ស្កសរ១គីឡូក្រាម អំបិល១គីឡូក្រាម អង្ករ៣០គីឡូក្រាម និងថវិកា១សែន៥ម៉ឺនរៀល។
– គ្រួសាររបើកដំបូល៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ ស័ង្កសី ១០សន្លឹក មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ ស្កសរ១គីឡូក្រាម អំបិល១គីឡូក្រាម អង្ករ៣០គីឡូក្រាម និងថវិកា១សែនរៀល។
-គ្រួសារអ្នករបួស៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ ស្កសរ១គីឡូក្រាម អំបិល១គីឡូក្រាម អង្ករ៣០គីឡូក្រាម និងថវិកា១សែនរៀល។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។