ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម និងសហការី អញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណខន្ធសព ឧបាសក ខាន់ រស់ នៅគេហដ្ឋានសព ក្នុងស្រុកព្រៃឈរ

(កំពង់ចាម) នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងសហការី អញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណខន្ធសព ឧបាសក ខាន់ រស់ ដែលបានទទួលមរណភាពកាលពីវេលាម៉ោង២២:០០ នាទី ក្នុងជន្មាយុ៧៧ ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋានសព ស្ថិតក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម។

សូមបញ្ជាក់ថា ឧបាសក ខាន់ រស់ គឺត្រូវជាឪពុកបង្កើតរបស់ឯកឧត្តម សួន ពិរុណ អនុប្រធានក្រុមការងារយុវជនគណបក្សខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។