ព័ត៌មានជាតិ

សម្តេចតេជោ ឯកភាពផ្តល់វ៉ាក់សាំងតាមការស្នើសុំរបស់ អភិបាលខេត្តកំពង់ចាម ដើម្បីចាក់ជូនពលរដ្ឋស្ថិតនៅតំបន់មានហានីភ័យខ្ពស់

(កំពង់ចាម) នៅសាលាខេត្តកំពង់ចាម ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម -ប្រធានគណៈកម្មការខេត្តប្រឆាំងជំងឺកូវីដ-១៩ និងជាប្រធានអនុប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់ ស្ដីពីផែនការនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ទៅដល់ប្រជាពលរដ្ឋ និងកម្មករកម្មការិនីក្នុងស្រុកចំនួន៤ ដែលកំពុងប្រឈមខ្លាំង រួមមាន÷ ស្រុកបាធាយ, ស្រុកជើងព្រៃ, ស្រុកព្រៃឈរ និងស្រុកកំពង់សៀម។ កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកនាយករដ្ឋបាល, លោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត, លោកអភិបាល អភិបាលរងស្រុកទាំង៤ និងមន្ត្រីពាក់ព័ន្ធមួយចំនួន។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។