ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តព្រៃវែង

(ព្រៃវែង) :រសៀលថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តព្រៃវែង នៅសាលប្រជុំធំ(A) សាលាខេត្តព្រៃវែង ។

ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រីអភិបាលក្រុង ស្រុក ប្រធានច្រកទ្វាព្រំដែនទាំង៦ និងលោក លោកស្រីនាយកទីចាត់ការ ប្រធានអង្គភាពចំណុះរដ្ឋបាលខេត្តព្រៃវែង។

កិច្ចប្រជុំនារសៀលនេះគឺដើម្បីពិនិត្យទៅលើ៖

១- សេចក្តីរាយការណ៍សង្ខេប ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តព្រៃវែង ប្រចាំខែឧសភា ឆ្នាំ២០២២
២- បទអន្តរាគមន៍ ស្តីពីការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណ: ពិសេសសម្រាប់ការបោះឆ្នេាតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណ្តិតទី៥
៣- បទអន្តរាគមន៍ ស្តីពីស្ថានភាពសុខភាពសាធារណ: និងការជម្រុញការចាក់វ៉ាក់សាំការពារជំងឺកូវីដ-១៩
៤- បទអន្តរាគមន៍ ស្តីពីការគ្រប់គ្រងដីរបស់រដ្ឋ និងចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ
៥- បទអន្តរាគមន៍ ស្តីពីជម្រុញការងារបង្កបង្កើនផលដំណាំស្រូវរដូវវស្សា និងការត្រៀមអន្តរាគមន៍ជួយសង្រ្គោះស្រូវ
៦- មតិចូលរួមរបស់ សមាជិក សមាជិកា នៃអង្គប្រជុំ
៧- បញ្ហាផ្សេងៗ ៕សហការី

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។