ព័ត៌មានជាតិ

រដ្ធមន្ដ្រីកសិកម្ម បានបង្ហាញវឌ្ឍនភាពនៃការចរចារបើកផ្លូវក្នុងការនាំផ្លែតាង៉ែនហៅផ្លែមៀនប៉ៃលិន ទៅកាន់ប្រទេសចិន

(ភ្នំពេញ)ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជម្រាបជូនសាធារណជនជ្រាបថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់សំណើចរចាបើកទីផ្សារសម្រាប់ផ្លែមៀនស្រស់ទៅកាន់ ទៅអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ដោយ ភ្ជាប់ជាមួយនូវឯកសារបច្ចេកទេសសម្រាប់ភាគីចិនធ្វើការវិភាគហានិភ័យសមាសភាពចង្រៃ ដើម្បីស្នើសុំបើកទីផ្សារនាំចេញ ផ្លែមៀនកម្ពុជាទៅកាន់ប្រទេសចិន។
ក្នុងគោលបំណងពន្លឿនការងារចរចារពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ប្រទេសចិន ក្នុងដំណាក់កាលនៃការរីករាលដាលជាសកលនៃជំងឺកូវិដ ១៩ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានលើកសំណើផ្ញើរជូនទៅឯកឧត្ដមឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាលើកទីពីរ ដើម្បីស្នើសុំឲ្យជួយអន្តរាគមន៍ទៅអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈ លោកជំទាវ ឯកអគ្គរាជទូត កម្ពុជាប្រចាំនៅសាធារណៈរដ្ឋប្រជាមានិតចិន ។
ជាកិច្ចឆ្លើយតប នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ អគ្គរដ្ឋបាលគយចិន ដែលមាននាយកដ្ឋានភូតគាមអនាម័យ និងអនាម័យសត្វ បានគោរពជម្រាបជូនលោកជំទាវ អគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណៈរដ្ឋប្រជាមានិតចិនថា៖ យើងខ្ញុំមានសេក្តីរីករាយសូមជូនដំណឹងជ្រាបថា ការងារវិភាគហានិភ័យផ្លែមៀនកម្ពុជា សម្រាប់ នាំចូលមកប្រទេសចិនទទួលបានការវិវត្តមួយកម្រិត។ យោងតាមការផ្តល់ឯកសារបច្ចេកទេសរបស់ភាគី កម្ពុជា និងការស្រាវជ្រាវលើឯកសារ ភាគីចិនបានធ្វើការវាយតម្លៃសមាសភាពចង្រៃដែលកើតមានលើ ផ្លែមៀនកម្ពុជា និងជាបឋមយើងបានជ្រើសរើសនូវសមាសភាពចង្រៃចំនួន៨ប្រភេទ ដែលភាគីចិន យកចិត្តទុកដាក់៖ ១. Bactrocera dorsalis, ២) Bactrocera tau. ៣) Paracoccus interceptus, ៤) Planococcus lilacinus, ៥) Planococcus minor, ៦) Dysmiscoccus lepelleyi, ៧) Dysmicoccus lepelleyi, ៨)Pseudococcus jackbeardsleyi ។ ទន្ទឹមនឹងនេះ ភាគីចិនបានស្នើឲ្យភាគីកម្ពុជាធ្វើបច្ចុប្បន្នភាពបន្ថែមលើការស្រាវជ្រាវ និងការដាក់ចេញវិធានការណ៍សម្រាប់ទប់ស្កាត់និងកម្ចាត់សមាសភាពសត្វចង្រៃទាំង៨មុខខាងលើនេះ។ ភាគីចិនបានសន្យាថានឹងបន្តធ្វើការវាយតម្លៃ នៅពេលភាគីកម្ពុជាឆ្លើយតបមកវិញ។ ជាចុងក្រោយនៃលិខិតឆ្លើយតបរបស់ភាគគីចិនបានបញ្ជាក់ថា៖ សង្ឃឹមថាភាគីទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាដើម្បីជំរុញការងារលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែមៀនកម្ពុជាទៅកាន់ប្រទេសចិនឲ្យទទួលបានជោគជ័យ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។