ព័ត៌មានជាតិ

ជនសង្សយ័ចំនួន3នាក់ ត្រូវបានអាវុធហត្ថឃាត់ខ្លួន ក្នុងខេត្ត បន្ទាប់ពីទទួលបានទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ

(ព្រះវិហារ)  :នៅវេលាម៉ោង១១.៣០នាទី ថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២២ កម្លាំងអ.ហស្រុកជាំក្សាន្តចំនួន០៦នាក់ រថយន្តចំនួន០២គ្រឿង អាវុធAK47ចំនួន០២ដើម ដឹកនាំដោយលោកអនុសេនីយ៍ឯក ជុន បូរ៉ា មេបញ្ជាការអ ហស្រុក បានចុះបង្ក្រាបករណីរក្សាទុក ជួញដូរ ផ្តល់ទីតាំងជួញដូរ ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និង រក្សាទុកអាវុធខុសច្បាប់ នៅចំនុចUTM(493180-1568873)ស្ថិតនៅភូមិរលំថ្ម ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
+ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់
១.ឈ្មោះអាត ភារ៉ា ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកសិករ រស់នៅភូមិរលំថ្ម ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
២.ឈ្មោះ ពេជ្រ បូរ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិទឹកក្រហម ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
៣.ឈ្មោះ ឈឺន គឹមឆាយ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិសែរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
លទ្ធផលដកហូតបាន
១.ម្សៅក្រាមពណ៏សថ្លាសង្ស័យថ្នាំញៀនចំនួន០៥កញ្ចប់តូច និង០១កញ្ចប់ធំ ទំងន់២.៤៨ក្រាម
២.កាំភ្លើងckcកាត់ចំនួន០១ដើម
៣.គ្រាប់អាកា ៤៧ចំនួន២១គ្រាប់
៤.គ្រាប់វាំងឡុងចំនួន១២គ្រាប់
៥.គ្រាប M16ចំនួន០៥គ្រាប់
៦.ដាវចំនួន០២ដើម
៧.ទូរស័ព្ទដៃចំនួន០៤គ្រឿង
៨. លុយខ្មែរចំនួន៥០.០០០រៀល
៩.កាណុងកាំភ្លើងច្នៃចំនួន០២
បច្ចុប្បន្ន:ជនសង្ស័យ និងវត្ថុតាងទាំងអស់ត្រូវបានកំលាំងអាវុធហត្ថស្រុកជាំក្សាន្ត កសាងសំណុំរឿងបញ្ជួនទៅអាវុធហត្ថខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី។
ដោយ ឆេង ភារះ

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។