ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានិត បានកោតសរសើររដ្ឋបាលខេត្តប៉ៃលិនក្នុងការរៀបចំ ប្រជាពលរដ្ឋធ្វើចត្តាឡីស័កនិងព្យាបាលជំងឺកូវីដ-១៩បានល្អ

(ខេត្តប៉ៃលិន) នៅក្នុងដំណើរអញ្ជើញបំពេញបេសកកម្មនៅក្នុងភូមិសាស្ត្រខេត្តនៅប៉ៃលិនកាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត នាយក អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មការត្រួតពិនិត្យការចេញចូលប្រទេស និងធ្វើចត្តាឡីស័កបានសម្ដែងការកោត សរសើរចំពោះរដ្ឋបាលខេត្តប៉ៃលិន ក្រោមការដឹកនាំរបស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងមន្ត្រីជំនាញពាក់ ព័ន្ធកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទព្រម ទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានរៀបចំទីតាំងសម្រាប់ឱ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរមកពីព្រះរាជាណាចក្រថៃ និងបងប្អូនដែលធ្វើដំណើរមកពីបណ្ដាខេត្តផ្សេងៗទទួលធ្វើចត្តាឡីស័កនិងការព្យាបាលជំងឺកូវីដ-១៩ ប្រកបដោយផាសុកភាព។ ឯកឧត្តម ហ៊ុន ម៉ានិត បានសុំឱ្យប្រជាពលរដ្ឋយើងដែលកំពុងតែធ្វើចត្តាឡីស័ក និងកំពុងតែព្យាបាលជំងឺកូវីដ-១៩ នៅក្នុងខេត្តប៉ៃលិនទាំងអស់គឺខិតខំអត់ធ្មត់ស្ដាប់តាមការណែនាំរបស់ប្រធានមណ្ឌលនីមួយៗ នៅក្នុងអំឡុងពេលដែល ប្រទេសកម្ពុជាយើងកំពុងឆ្លងរីករាល ដាលនៃជំងឺកូវីដ-១៩ ហើយជាពិសេសនោះបច្ចុប្បន្នជំងឺកូវី-១៩បំប្លែងថ្មីដែលមាន ឈ្មោះថា ដែលតា កំពុងតែរីករាលដាលនៅក្នុងបណ្ដាខេត្តជាប់ព្រំដែននៃព្រះរាជាណាចក្រកម្ពុជា និងក៏បានឆ្លងចូលទៅដល់រាជធានីភ្នំពេញមួយចំនួនផងដែរ។ ឯកឧត្តម សូមឱ្យបងប្អូនដែលកំពុងធ្វើចត្តាឡីស័កមានសភាពអត់ធ្មត់ និងខិតខំប្រឹងប្រែងថែទាំសុខភាពឲ្យបានល្អធ្វើយ៉ាង ណាត្រូវរស់នៅ និងធ្វើចត្តាឡឺស័កឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខា ភិបាលក៏ដូចជាវិធានការនានារបស់រដ្ឋបាលខេត្តប៉ៃលិនក្នុងអំឡុងពេលធ្វើចត្តាឡីស័កនិងព្យាបាលជំងឺកូវីដ-១៩ ។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនដែលបានទទួលស្វាគមន៍ដំណើរបេសកកម្មរបស់ ឯកឧត្តម ហ៊ុនម៉ានិត នោះ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះខេត្តប៉ៃលិនបានរៀបចំទីតាំងសម្រាប់ធ្វើចត្តាឡី ស័ក និងទីតាំងសម្រាប់ព្យាបាលបងប្អូនប្រជាពលរដ្ឋដែលមានផ្ទុកជំងឺកូវីដ-១៩ ចំនួន៩ ទីតាំង ក្នុងនោះនៅក្នុងក្រុងប៉ៃលិនចំនួន៣ទីតាំង និងនៅស្រុកសាលាក្រៅចំនួន៦ទីតាំង។ លោកជំទាវ បន្តថាសម្រាប់ទីតាំងធ្វើចត្តាឡីស័ក និងការព្យាបាលត្រូវបានរៀបចំតាមលក្ខណៈស្តង់ដារតែមួយ ដែលមានសម្ភារប្រើប្រាស់ប្រព័ន្ធទឹក ប្រព័ន្ធភ្លើងនិងបន្ទប់ទឹក បង្គន់អនាម័យប្រើប្រាស់ ការផ្គត់ផ្គង់អាហារ៣ពេលគ្រប់គ្រាន់សមរម្យ។ ជាមួយគ្នានេះរដ្ឋបាលខេត្តក៏បានទទួលបងប្អូនប្រជាពលករដែលមកពីបណ្ដាខេត្តផ្សេងៗផងដែរដូចជាខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តសៀមរាបជាដើម។

សូមបញ្ចាក់ថា ដើម្បីកុំឲ្យមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ កាន់តែលឿនជាពិសេសវីរុសបំប្លែងខ្លួនថ្មីហៅថាដែលតា រាជរដ្ឋាភិបាលបានសម្រេចបិទខ្ទប់ខេត្តចំនួន ៧ ដែលមានព្រំប្រទល់ជាមួយនឹងព្រះរាជាណាចក្រថៃ រួមមានខេត្តពោធិ៍សាត់ កោះកុង បាត់ដំបង ប៉ៃលិន បន្ទាយមាន ជ័យឧត្តរមានជ័យ ព្រះវិហារ និងរួមមានខេត្តសៀមរាបផងដែរ។ ដោយឡែកសម្រាប់ ខេត្តប៉ៃលិនផ្ទាល់ក៏បានដាក់ចេញនូវសេចក្ដី សម្រេច និងសេចក្ដីណែនាំចំនួនពីរផ្សេងគ្នាដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ- ១៩ នៅក្នុងនោះរួមមានការអនុវត្តវិធានការបម្រាមគោចរចន្លោះពីម៉ោង៩ យប់ដល់ ម៉ោង៣ទៀបភ្លឺ និងការផ្អាកជាបណ្ដោះ អាសន្នរយៈពេល១៤ ថ្ងៃចាប់ពីថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ នូវមុខរបរអាជីវកម្មដូចជាខារ៉ាអូខេ រមណីយដ្ឋាន អាជីវកម្មម៉ាស្សា ហាងលក់ និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ កន្លែងហាត់ប្រាណ ព្រមទាំងកន្លែងលេងកីឡាផ្សេងៗទៀត ការជួបជុំឬការប្រមូលផ្ដុំជាលក្ខណៈឯកជនដែលមានមនុស្សចូលរួមលើសពី ១០នាក់ត្រូវមាន ការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចលើក លែងតែករណីក្នុងចំណោមសមាជិកគ្រួសារដែលរស់នៅក្នុងលំនៅឋានឬទីសំណាក់ជាមួយគ្នាការហាមឃាត់ការជួបជុំឬការប្រមូលផ្ដុំមនុស្សដើម្បីសេពគ្រឿងស្រវឹងគ្រប់ប្រភេទភោជនីយដ្ឋាន អាហារដ្ឋានអនុញ្ញាតឲ្យប្រកបអាជីវកម្មរបស់ខ្លួនត្រឹមជាលក្ខណៈវេចខ្ចប់ប៉ុណ្ណោះដោយមិនអនុញ្ញា តឲ្យអតិថិជនចូលមកទទួលទាននៅក្នុងបរិវេណទីកន្លែងរបស់ខ្លួនឡើយ។ លើក លែងតែភោជនីយដ្ឋាន និងអាហារដ្ឋានដែលអាចធានាបាននូវវិធានសុវត្ថិភាពផ្នែកសុខាភិបាល ជាពិសេសការរក្សានូវគម្លាតសុវត្ថិភាពបុគ្គលនិងសង្គម សកម្មភាពការជួបជុំឬការប្រមូលផ្ដុំមនុស្សសកម្មភាពការ ងារមុខរបរនិងអាជីវកម្មដែលត្រូវបានអនុញ្ញាតត្រូវអនុវត្តវិធានការសុវត្ថិភាពសុខាភិបាលឲ្យបានម៉ឺងម៉ាត់ជាពិសេសកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គលនឹងត្រូវប្រកាន់ខ្ជាប់នូវការធ្វើអនាម័យដើម្បីសម្លាប់មេរោគការវាស់កម្ដៅ និងការអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលផ្សេងទៀត៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។