ព័ត៌មានជាតិ

បង្ក្រាប​ករណី​ ឃាតកម្ម​ (​ ប្រេីប្រាស់​កាំភ្លេីង​ខ្លីបាញ់​សម្លាប់​ )​ ០១​ ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ ចំនួន​ ០៦​ នាក់ នឹងអនុវត្តត្រូវតាមច្បាប់!!​

(បាត់ដំបង) ៖ លោកវរសេយ៍នីឯក  ឈឿន គឹមសុង ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ ។

​ 👮​ ដោយអនុវត្ត​តាម​ការណែនាំ​បញ្ជា​ផ្ទាល់​ពី​ ឯកឧត្ដម​ ឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ ក៏ដូចជា​លោក​ ឧត្តមសេនីយ៍​ត្រី​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ លោក​ វរសេនីយ៍ឯក​ ឈឿង​ គឹម​សុង​ ស្នងការរង​ ​ដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ លោក​ វរសេនីយ៍ឯក​ ផង់​ សុភាព​ ស្នងការរង​ ដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ និង​ មាន​ការ​សម្របសម្រួល​ទៅ​លេី​នីតិវិធី​ពី​ ឯកឧត្ដម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​​ នៅ​ថ្ងៃទី​ ១១​ ខែ​ មេសា​ ឆ្នាំ​ ២០២៣​ វេលាម៉ោង​ ១១:០៦​ នាទី​ នៅ​ចំណុច​ភូមិ​អង់​ សង្កាត់​អូរចារ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ ដែល​ដឹកនាំ​ដោយ​លោក​ វរសេនីយ៍ឯក​ កោ​ ស៊ុនកាំង​ ជា​នាយ​ការិយាល័យ​ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​ កម្លាំង​អធិការដ្ឋាននគរបាល​ស្រុក​សង្កែ​ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំព្រឹក​ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល​ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បវេល​ កម្លាំង​កង​រាជ​អាវុធហត្ថខេត្ត​បាត់ដំបង​ ​ចុះ​ប្រតិបត្តិការ​ បង្ក្រាប​ករណី​ ឃាតកម្ម​ (​ ប្រេីប្រាស់​កាំភ្លេីង​ខ្លីបាញ់​សម្លាប់​ )​ ០១​ ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ ចំនួន​ ០៦​ នាក់​ មក​កាន់​ស្នងការដ្ឋាន​ ។

1️⃣​ ឈ្មោះ វុធ សួខសួស្តី ហៅ​ សល់​ ភេទប្រុស​ អាយុ​ ២៥​ ឆ្នាំ មានទីលំនៅ​ ភូមិអន្លង់ក្រូច ឃុំបួរ ស្រុកភ្នំព្រឹក​ ខេត្ត​បាត់ដំបង​ ។ (​ ជា​ជន​ដៃ​ដល់​ )​
2️⃣​ ឈ្មោះ ឡុង ស្រីចើត ភេទប្រុស​ អាយុ​ ២១​ ឆ្នាំ មានទីលំនៅ​ ភូមិក្បាលឡាន ឃុំអំពិលប្រាំដើម ស្រុកបវេល​ ខេត្តបាត់ដំបង​ ។ (​ ជា​បក្សពួក​ )​
3️⃣​ ឈ្មោះ កៅ លីគួ ភេទប្រុស អាយុ​ ២១​ ឆ្នាំ មានទីលំនៅ​ ភូមិបោសឡោក ឃុំសឿ ស្រុកមង្គលបូរី​ ខេត្ត​បន្ទាយមានជ័យ​ ។ (​ ជា​បក្សពួក​ )​
4️⃣​ ឈ្មោះ កែវ ឡេងហាក់ ភេទប្រុស អាយុ​ ២៣​ ឆ្នាំ មានទីលំនៅ​ ភូមិអូរស្បែកកប្រេីស​ ឃុំអំពិលប្រាំដើម ស្រុកបវេល​ ខេត្តបាត់ដំបង​ ។ កម្លាំង​កងរាជ​អាវុធ​ហត្ថ​ ឃាត់ខ្លួន​ (​ ជាបក្សពួក​ )​
5️⃣​ ឈ្មោះ លឹម គឹមថុង ភេទប្រុស អាយុ​ ១៨​ ឆ្នាំ មានទីលំនៅ​ ភូមិអន្លង់ស្តី ឃុំអំពិលប្រាំដើម ស្រុកបវេល​ ខេត្តបាត់ដំបង​ ។ កម្លាំង​កងរាជ​អវុធហត្ថ​ឃាត់ខ្លួន​ (​ ជា​បក្សពួក​ )​
6️⃣​ ឈ្មោះ ស៊ី សំ ភេទប្រុស អាយុ​ ២៧​ ឆ្នាំ​ មានទីលំនៅ​ ភូមិសៀម ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង​ ។ កម្លាំង​កងរាជ​អវុធហត្ថ​ឃាត់ខ្លួន​ (​ ជា​បក្សពួក​ )​

​ ឆ្លងតាមការសួរយកចម្លើយ ជនសង្ស័យ បានឆ្លើយសារភាពថា “ពួកខ្លួន បានប្រើប្រាស់កាំភ្លើងខ្លី បាញ់ទៅលើជនរងគ្រោះ នៅចំណុចកើតហេតុខាងលើ ប្រាកដមែន ” ។

​ កាល​ពី​ថ្ងៃទី​ ០៩​ ខែ​ មេសា​ ឆ្នាំ​ ២០២៣​ វេលាម៉ោង​ ១២:៣៥​ នាទី​ នៅ​ចំណុច​ក្រុមទី​ ៦១​ ភូមិ​បឹង​ព្រីង​ ឃុំ​បឹងព្រីង​ ស្រុក​ថ្មគោល​ ខេត្ត​បាត់ដំបង​ ជនសង្ស័យ​ទាំង​០៦​ នាក់​ខាងលើ​ បាន​ចូលរួម​ធ្វេី​សកម្មភាព​ បាញ់​សម្លាប់​ជនរងគ្រោះ​ ឈ្មោះ​ រឿង​ ប៉ូឡូ​ ភេទប្រុស​ អាយុ​ ២៨​ ឆ្នាំ​ មានទីលំនៅ​ភូមិ​បឹងព្រីង​ ឃុំ​បឹង​ព្រីង​ ស្រុក​ថ្មគោល​ ខេត្ត​បាត់ដំបង​ បណ្តាល​ឱ្យ​រង​របួស​ ០១​ គ្រាប់​ ត្រូវ​ត្រង់​ទ្រូង​ខាង​ឆ្វេង​ (​ ស្លាប់​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​ )​ ។

📍​ វត្ថុតាង​ដកហូត​រួម​មាន​
-​ អាវុធ​ខ្លី​ ០១​ ដេីម​
-​ ម៉ូតូ​ចំនួន​ ០៥​ គ្រឿង​

បច្ចុប្បន្ន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​កំពុង​ធ្វេីការ​ កសាង​សំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ។(ព្រំ :ហន)

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។