ព័ត៌មានជាតិ

នាំយកអំណោយរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ជូន រដ្ធបាលខេត្តកំំពង់ចាម ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ !

(កំពង់ចាម) នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត អញ្ជើញទទួលអំណោយជាសម្ភារៈការពារជំងឺកូវីដ-១៩ និងគ្រឿងឧបភោគបរិភោគពីឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ តាមរយៈលោក ហេង សួរ រដ្ឋលេខាធិការប្រចាំការ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រគល់ជូនដល់គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តកំពង់ចាម ដើម្បីចូលរួមចំណែកក្នុងការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ -១៩ ក្នុង ភូមិសាស្ត្រខេត្តកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចានដា អភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមហ៊ុនម៉ាណែតនិងលោកជំទាវ ដែលបានផ្ដល់ជូននៅសម្ភារៈការពារជំងឺកូវីដ19 រួមនិងគ្រឿងឧបភោគបរិភោគមួយចំនួន ផ្ដល់ជូនដល់គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺខូវីដ-១៩ ខេត្តកំពង់ចាម សម្រាប់យកទៅប្រើប្រាស់ ក្នុងការយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ -១៩ ជាពិសេស ការផ្គត់ផ្គង់ ដល់ប្រជាពលរដ្ឋដែលកំពុងប្រឈមនឹងការខ្វះខាត និងពលករចំណូលស្រុក ដែលកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័កនានា ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។

គួរបញ្ជាក់ថា អំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលបានផ្ដល់ជូននាពេលនេះរួមមាន៖
ម៉ាសចំនួន ៥០,០០០ម៉ាស -ឧបករណ៍តេស្តរហ័សចំនួន ២,៥០០ -មីចំនួន ១០០កេស និងសម្លៀកបំពាក់ការពារPPE ចំនួន ៥,០០០អាវ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។