ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញអធិបតីក្នុងពិធីប្រគល់ និងទទួលគម្រោងជួសជុលកែលម្អ និងការបំពាក់សម្ភារបរិក្ខាវិជ្ជសាស្ត្រ នៅក្នុងមន្ទីរពេទ្យបង្អែកស្រុក កងមាស

(កំពង់ចាម) :នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ ទទួលគម្រោងជួសជុលកែលម្អអាគារមន្ទីរពេទ្យ និងសម្ភារបរិក្ខាវិជ្ជសាស្រ្ដពេទ្យ នៅក្នុងមន្ទីរពេទ្យបង្អែក ស្រុក កងមាស ដែលជាអំណោយរបស់សមាគមសាសនាចក្រនៃព្រះយេស៊ូគ្រិស្ដនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។

គួរបញ្ជាក់ថា មន្ទីរពេទ្យបង្អែកស្រុក កងមាស បានធ្វើការជួសជុលកែលំអជញ្ជាំង, កម្រាលឥដ្ឋ, ជញ្ជាំងខាងក្នុងបន្ទប់ធំចំនួន២, បន្ទប់កាំរស្មីអ៊ិច, ធ្វើបន្ទប់ទឹកថ្មី និងចាក់ផ្លូវបេតុង គិតជាថវិកាអស់ ៤២,៣៨០,០០ ដុល្លារ និងសម្ភារបរិក្ខារវិជ្ជសាស្រ្ដ គិតជាថវិកា ៣២,៩៧៨,០០ ដុល្លារ
សរុបជារួម ៧៥,៣៥៨,០០ ដុល្លារ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។