ព័ត៌មានជាតិ

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ខេត្តស្វាយរៀង ចូលរួមយកសំណាកដោយការធ្វើ តេស្តរហ័សកូវីដ-១៩

ខេត្តស្វាយរៀង: ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ខេត្តស្វាយរៀង ចូលរួមយកសំណាកដោយការធ្វើ តេស្តរហ័សកូវីដ-១៩

រយៈពេល២ថ្ងៃ គឺនៅរសៀលថ្ងៃទី២១ និងព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ ក្រុមការងារគ្រូពេទ្យ ស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៤០នាក់ ក្រោមការដឹកនាំពី ឯកឧត្តមបណ្ឌិត កែរ រដ្ឋា អនុប្រធានប្រតិបត្តិ ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ខេត្តស្វាយរៀង និងជាប្រធានមន្ទីសុខាភិបាលខេត្តស្វាយរៀង សហការជាមួយក្រុមការងារគ្រូពេទ្យមន្ទីសុខាភិបាល
ខេត្តស្វាយរៀង ចូលរួមយកសំណាកដោយការធ្វើតេស្តរហ័សកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងសមាជិក សមាជិកា បក្ស
បានធ្វើតេស្ត ២៨២០ នាក់ , ស្រី ១២០៤នាក់
អវិជ្ជមានទាំងអស់

ដែលត្រូវអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយសកម្មជនយុវជនគណបក្ស វាគ្មិនយុវជនគណបក្សប្រជាជនកម្ពុជានិងក្រុមការងារយុវជនគណបក្ស ព្រមទាំងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។