ព័ត៌មានជាតិ

សមិទ្ធផលជាច្រើនក្នុងស្រុកស្ទឹងត្រង់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ និងបើកការដ្ឋានសាងសង់ជាបន្តបន្ទាប់

(កំពង់ចាម) ៖នៅព្រឹកថ្ងៃចន្ទ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អមដោយអភិបាលរងខេត្ត នាយករដ្ឋបាល កងកម្លាំងទាំងបី មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធសមិទ្ធផលមួយចំនួន ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនប្រជាពលរដ្ឋនៅក្នុងឃុំដងក្តារ​ ស្រុកស្ទឹងត្រង់​ ខេត្តកំពង់ចាមរួមមាន៖
១. អគារសិក្សា១ខ្នង​ ៣ជាន់​ (២៤បន្ទប់​) អគារទីចាត់ការ និងអគារស្នាក់នៅគ្រូ នៅសាលាបឋមសិក្សា-អនុវិទ្យាល័យ​ ហ៊ុន​ សែន​ ដងក្តារ​
២. អគារសម្ភពនៃមណ្ឌលសុខភាពដងក្តារ
៣. បេីកការដ្ឋានស្ថាបនាផ្លូវបេតុង១ខ្សែប្រវែង​ ៣០០០ម៉ែត្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង ខ.ភ.ម. មេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។