ព័ត៌មានជាតិ

មន្ដ្រីសុខាភិបាលចុះបាញ់ថ្នាំ សម្លាប់មេរោគ នៅក្នុងបរិវេណអគ្គានៃមណ្ឌលសុខភាព ស្រុកស្ទឹងត្រង់

(កំពង់ចាម) ដោយការយកចិត្តទុកដាក់អំពីសុខមាលភាពរបស់ប្រជាជន និងដើម្បីចូលរួមការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្ត នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ បានចាត់ឲ្យអាជ្ញាធរស្រុកស្ទឹងត្រង់ សហការជាមួយមន្ត្រីសុខាភិបាល រួមនិងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែក ហ៊ុន សែន ស្ទឹងត្រង់ ចុះធ្វើការបាញ់ថ្នាំសម្លាប់មេរោគ នៅក្នុងបរិវេណ និងក្នុងអគារនៃមណ្ឌលសុខភាព ខ្ពបតាងួន ស្ថិតនៅក្នុងឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

សូមជម្រាបថា មណ្ឌលសុខភាព ខ្ពបតាងួន ត្រូវបានរដ្ឋបាលខេត្តកំពង់ចាម ចេញសេចក្តីប្រកាសបិទជាបណ្តោះអាសន្ន កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ព្រោះថាមណ្ឌលសុខភាពមួយនេះមានការពាក់ព័ន្ធជាមួយអ្នកវិជ្ជមាន កូវីដ-១៩ ធ្លាប់បានចូលពិនិត្យ ពិគ្រោះជំងឺ នាពេលកន្លងមក។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។