ព័ត៌មានជាតិ

#Noted ព័ត៌មានសង្ខេប ស្តីពីស្ថានភាពការងារបង្កបង្កើនផលរដូវវស្សា នឹងការនាំស្រូវក្រៅផ្លូវការទៅប្រទេសវៀតណាម៖

(ព្រៃវែង) #Noted ព័ត៌មានសង្ខេប ស្តីពីស្ថានភាពការងារបង្កបង្កើនផលរដូវវស្សា នឹងការនាំស្រូវក្រៅផ្លូវការទៅប្រទេសវៀតណាម៖

១. ល្បឿនបង្កបង្កើនផលស្រូវរដូវវស្សា គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ កំពស់ទឹកភ្លៀងគិតជាមធ្យមភាគ ១ ០៨១,១៥មិល្លីម៉ែត្រ ព្រោះស្រូវសរុបបាន ២៨៥ ០៤៤ហិកតា បើគិតជាភាគរយស្មើ ១១៤,០២% នៃផែនការសរុប ២៥០ ០០០ហិកតា ប្រមូលផលសរុបបាន ៨៤ ៩៨៧ហិកតា។

២. ល្បឿនបង្កបង្កើនផលដំណាំសាកវប្បកម្ម និងដំណាំឧស្សាហកម្មរយៈពេលខ្លីនូវរដូវវស្សា គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣៖
– ដំណាំសាកវប្បកម្មអនុវត្តន៍សរុបបាន ១ ៣៩៤ហិកតា មានបន្លែគ្រប់មុខ ១ ៣០៧ហិកតា ពោតស ៧២ហិកតា និងម្ទេស ១៥ហិកតា។
– ដំណាំឧស្សាហកម្មអនុវត្តន៍សរុបបាន ៣ ៩៧៤ហិកតា មានពោតក្រហម ២ ៦១៥ហិកតា ដំឡូងមី ៤៩៣ហិកតា សណ្ដែកបាយ ៦៤ហិកតា សណ្ដែកដី ១៨ហិកតា ល្ង ៥២ហិកតា អំពៅ ៥២៩ហិកតា និងឈូក ២០៣ហិកតា។

៣. ល្បឿនប្រមូលផលដំណាំសាកវប្បកម្ម និងដំណាឧស្សាហកម្មរយៈពេលខ្លីនូវរដូវវស្សា គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣៖
– ដំណាំសាកវប្បកម្មប្រមូលផលសរុបបាន ១៨ ២០៧តោន មានបន្លែគ្រប់មុខ ១៧ ៥៥០តោន ពោតសរ ៤៣២តោន និងម្ទេស ២២៥តោន។
– ដំណាំឧស្សាហកម្មប្រមូលផលសរុបបាន ១៥ ៥៣៦តោន មានអំពៅ ៧៤២៥តោន ល្ង ៣៦តោន ពោតក្រហម ៧ ៦៣៧តោន សណ្តែកដី ២៧តោន ឈូក ៣៥៣តោន និងសណ្តែកបាយ ៥៨តោន។

៤. ស្វាយនាំចេញទៅប្រទេសវៀតណាម គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នាំចេញស្វាយសរុបចំនួន ៨២ ២៩៥តោន នាំចេញក្នុងសប្ដាហ៍ ៥៣២តោន តម្លៃ ៨៤៤រៀល/គីឡូក្រាម។

៥. ស្រូវនាំចេញទៅប្រទេសវៀណាម គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នាំចេញស្រូវសរុបចំនួន ១ ៦៦៨ ៥៤១តោន នាំចេញក្នុងសប្ដាហ៍ ១៩ ៤០០តោន តម្លៃស្រូវ IR504 = ១ ១៧០រៀល/គីឡូក្រាម តម្លៃស្រូវ OM5451 = ១ ១៨០រៀល/គីឡូក្រាម។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។