ព័ត៌មានជាតិ

រដ្ធបាលខេត្តកំពង់ចាម បានរៀបចំពិធីសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ ២០២៣ និងលើកទិសដៅការងារប្រចាំឆ្នាំ ២០២៤

(កំពង់ចាម) ៖ នៅព្រឹកថ្ងៃទី២៦ ខែធ្នូឆ្នាំ ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ ២០២៣ និងលើកទិសដៅការងារប្រចាំឆ្នាំ ២០២៤ របស់រដ្ឋបាលខេត្តកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលាខេត្តកំពង់ចាម។ ពិធីនេះមានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញា ឯកឧត្តម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងទាំងបី នាយក នាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ត អភិបាល អភិបាលរងក្រុងស្រុក មេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ អង្គការ សមាគមជាដៃគូ និងមន្ត្រីពាក់ព័ន្ធប្រមាណជាង ៧០០នាក់។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។