ព័ត៌មានជាតិ

មន្ត្រីជំនាញបង្ក្រាបករណីដឹកជញ្ជូនផល អនុផលព្រៃឈេីគ្មានលិខិតអនុញ្ញាតិមួយករណី ដកហូតឈើប្រណិតចំនួន ៩៩ដុំ!

(បាត់ដំបង) ៖ កម្លាំងទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង សហការជាមួយកម្លាំងរដ្ឋបាលព្រៃឈើ ដែលដឹកនាំដោយលោក ដួង សារ៉ន ព្រះរាជអាជ្ញារង បានចុះត្រួតពិនិត្យករណីដឹកជញ្ជូនផលអនុផលព្រៃឈេីគ្មានលិខិតអនុញ្ញាតិមួយករណីក្នុងមូលដ្ឋានដែលខ្លួនទទួលខុសត្រូវ។
កិច្ចចុះប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង បន្ទាប់ពីក្រុមឈ្មួញដឹកជញ្ជូនតាមគោយន្តកន្រៃ្ត០១គ្រឿងនិងរថយន្តកាមរី០១គ្រឿង និងមានឈើប្រណិតសរុបចំនួន ៩៩ដុំ ដែលក្នុងនោះមានប្រភេទឈើបេង ៤២ដុំ=៤១៥kg=០m³332 (កកោះ គគីរ)៣០ដុំ=1m³005 (មៀនព្រៃ) ២៧ដុំ=0m³385 ដែលសរុបទាំងអស់=1m³722
-រថយន្តកាមរីពណ៌ស្លាបក្អែក ០១គ្រឿង
-គោយន្តកន្ត្រៃ ០១គ្រឿង ដែលមានម្ចាស់ឈ្មោះ ចយ សុខា ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរធ្វើចំការ មានទីលំនៅភូមិអក្សតេ ឃុំកំពុង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ។
ក្រោយពីបង្ក្រាបដកហូតបាន ទាំងមធ្យោបាយនិងវត្ថុតាងខាងលើបច្ចុប្បន្នត្រូវបានប្រគល់ឲ្យជំនាញរដ្ឋបាលព្រៃឈេីខេត្តបាត់ដំបងដើម្បីបន្តតាមនីតិវិធីច្បាប់ ។ដោយព្រំ ហន!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។