ព័ត៌មានជាតិ

បទល្មេីសព្រៃឈេីកំពុងកេីតឡេីងពេញបន្ទុក ក្នុងស្រុករវៀង នៃខេត្តព្រះវិហារ សកម្មភាពកាប់បំផ្លាញព្រៃឈេីក្នុងតំបន់ស្នូលព្រៃឡង់និងធ្វេីការដឹកជញ្ជូនឈេី តាមគោយន្តកន្រ្តៃរាប់សិបគ្រឿងជាហេតុនាំឲ្យក្រុមហ៊ុន( ភីអិនធីPNT )ត្រូវបានគេចោទថា ឈរចាំប្រមូលទិញដឹកជញ្ជូនឈេីចូលក្រុមហ៊ុនដោយខុសច្បាប់!

(ព្រះវិហារ) : ក្រុមហ៊ុន (ភីអិនធី PNT)ត្រូវបានគេចោទថា ធ្វើអាជីវកម្មព្រៃឈើដោយខុសច្បាប់ ជ្រកក្រោមស្លាក ឧកញ៉ា ឡេង ឫទ្ធី និង លោក ដួង ស្រួច នេះបើតាមសំដីរបស់ប្រជាពលរដ្ឋក្នុងស្រុក។

ក្រុមហ៊ុន (ភីអិនធីPNTco.,ltd) នេះ បានបោះទីតាំងនៅភូមិបង្កន ឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ នឹងត្រូវបានគេសង្កេតឃើញសកម្មភាពកាប់បំផ្លាញព្រៃឈេី និងធ្វេីការដឹកជញ្ជូនឈើក្នុងតំបន់ស្នូលព្រៃឡង់ តាមរយៈគោរយន្តកន្ត្រៃរាប់សិបគ្រឿងចូលទៅកាន់ក្រុមហ៊ុន (ភីអិនធីPNT)ដែលមានមេការឈ្មួញឈេីជេីងខ្លាំងឈ្មោះ ចាប សារ៉ន បានធ្វេីការដឹកជញ្ជូនឈេីដូចគេហែរកឋិន ចូលក្រុមហ៊ុន ។

តាមប្រភពពីសហគមនព្រៃឈើបញ្ជាក់ថា តាមដេប៉ូ គេសង្កេតឃើញ លោក សយ សុផល ដែលជាអ្នកគ្រប់គ្រងក្រុមហ៊ុន(ភីអិនធី PNT )និងមេការធ្វើសកម្មភាពដឹកជញ្ជូនឈើ ជារឿយៗ និង គ្មានអាជ្ញាធរណា ហ៊ានចេញមុខ បង្ក្រាបឡើយព្រោះតែផលប្រយោជន៍របស់ពួកគេ។

សមាជិកបណ្តាញសហគមន៍ព្រៃឡង់ បានខ្សឹបប្រាប់ឲ្យដឹងថា ក្រុមការងាររបស់លោកបានរកឃើញក្រុមអ្នកកាប់បំផ្លាញ ព្រៃឈើជាច្រើននាក់ និង បោះជំរុំលួចកាប់បំផ្លាញឈើ និងអារជ្រៀកឈើជាច្រើនទីតាំងនៅចំណុចក្បែៗតំបន់ស្នូលព្រៃឡង់។ ក្រោយពីធ្វេីការសាកសួរ ក្រុមអ្នកកាប់ឈើទាំងនោះ ពួកគេអះអាងថា ដឹកជញ្ជូនឈេីយកទៅលក់ឲ្យក្រុមហ៊ុន (ភីអិនធីPNT) របស់លោក សយ សុផល ដែលមានទំនាក់ទំនងជាមួយ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត។

លោកបានបញ្ជាក់បន្ថែមថា អ្នកគ្រប់គ្រងផ្នែកប្រមូលកាកសំណល់របស់ក្រុមហ៊ុន(ភីអិនធីPNT)គឺឈ្មោះ ចាប សារ៉ន ជាមេកាក្រុមហ៊ុននិងជាអ្នកគៀងគរប្រជាពលរដ្ឋយកគោយន្តកន្រ្តៃរាប់សិបគ្រឿងដឹកឈើស៊ីឈ្នួលចូលទៅកាន់ក្រុមហ៊ុន(ភីអិនធីPNT)។

កាលពីពេលថ្មីៗនេះ អំឡុងខែមេសា ឆ្នាំ ២០២២កន្លងទៅនេះ សកម្មជនព្រៃឈើ និងបណ្ដាញសហគមន៍ព្រៃឡង់បានឆ្មក់ធ្វើសកម្មភាពចុះល្បាត ប្រទះឃើញ ក្រុមកម្មករជាច្រើននាក់ កំពុងកាប់បំផ្លាញព្រៃឈើ និងអារជ្រៀកឈើជាច្រេីនប្រភេទ រួមមាន:ប្រភេទឈើគ្រឿងផ្ទះ ជាច្រើនទីតាំងនៅចំណុចបុស្សរាំង ជ្រាប់ក្បាលដំរី ស្រែកណ្ដាល អូរអាចម៍ដែក ភូមិចាស់ ភ្នំចោទ ប្រាសាទគោល ព្រៃស្រឡៅ និងចំណុចស្រែតាង៉ុត និងទីតាំងផ្សេងៗទៀតជាច្រេីនកន្លែង។

ឈើទាំងនោះ ត្រូវបានគេដឹកជញ្ជូនចូលទៅលក់ឲ្យក្រុមហ៊ុន (ភីអិនធីPNTco.,ltd) ហើយត្រូវបានគេបំឡែងទៅជាឈើស្របច្បាប់ដឹកជញ្ជូនតាមរថយន្តយីឌុប រថយន្តវេរ1ទៅលក់ចែកចាយតាមបណ្ដាខេត្តនានាទៀត និងតាមដេប៉ូឈើផ្សេងៗទៀតក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា: កាលពីយប់ថ្ងៃទី១៨ខែឧសភាឆ្នាំ២០២២ ម្សិលមិញនេះ ក្រុមហ៊ុនPNT បានធ្វេីការដឹកជញ្ជូនឈេីចំនូន៤គ្រឿង ដោយរថយន្តយីឌុបចេញពីចំណុចចំការកៅស៊ូ ។

លោក តូច សុភី នាយកដែនព្រៃឡង់ បានអោយដឹង
ថា ទីតាំងរបស់ក្រុមហ៊ុន PNT COLTD នៅក្រៅ
ដែនសមត្ថកិច្ចរបស់លោក ចំណែកការចូលទៅកាប់
ឈើនៅក្នុងដែនព្រៃឡង់ កម្លាំងរបស់លោកកំពង់
តាមប្រម៉ាញ់ ចំពោះរថយន្តដឹកឈើចំនួន4គ្រឿង
ចេញពីក្រុមហ៊ុនPNT កាលពីថ្ងៃ18ខែឧសភា បាន
បើកចូលដល់ទឹកដីស្រុកសណ្តាន់ ខេត្តកំពង់ធំ កម្លាំង
របស់លោកមិនអាចបង្ក្រាបបានទេ ។

លោក នួន សុខុម បានអោយដឹងថា ករណីខាងលើ
លោកក្តាប់មិនបានដែរ ដោយសាដែនព្រៃឡង់ជា
ដែនសមត្ថកិច្ចរបស់បរិស្ថាន តែលោកបានទទួល
ស្គាល់ថា បានហែក ប៉េសេរ (P C ) អោយក្រុមហ៊ុន
ពិតប្រាកដមែន ។

លោក ចាប រ៉ន តំណាងក្រុមហ៊ុន PNT មិនអាចទំនាក់ទំនងសុំការបកស្រាយបំភ្លឺបានទេ ករណីខាងលើ
នេះ ។

ពាក់ពន្ឋ័បទល្មើសប្រមូលឈើក្រៅដែនរង្វង់ដីសម្ប
ទាន់ដឹកចូលក្រុមហ៊ុន ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់
នឹងនេសាទ គួបើកការស៉ើបអង្កេតអោយបានសុីជម្រៅ ដោយហេតុថា ព្រៃឈើនៅក្នុងដែនដីសម្ប
ទានសេដ្ឋកិច្ចបានអស់ឈើកាប់ជាច្រើនឆ្នាំមកហើយ
ជាមួយគ្នានោះផងដែរ មន្ទីរកសិកម្មរុក្ខាប្រម៉ាញ់នឹង
នេសាទខេត្តព្រះវិហារ ខណ្ឌ័រដ្ឋបាលព្រៃឈើព្រះវិ
ហារ ត្រូវត្រួតពិនិត្យមើលអោយបានច្បាស់លាស់
ពីប្រភពឈើដែលក្រុមហ៊ុនដឹកចូលក្រុមហ៊ុនយកអារ
នឹងលើងឡានបានឈើមកពីណាអោយប្រាកដ ។

ដោយ ឆេង ភារះ

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។