ព័ត៌មានជាតិ

ឯកឧត្តមប្រធាន បានអញ្ជើញចូលរួមជាកិត្តិយសក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពី ” ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣”

(កំពង់ចាម) :នាព្រឹកថ្ងៃអាទិត្យ ១រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាកិត្តិយសក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពី ” ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣” នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម យឹម ឆៃលី ឧបនាយកនាយករដ្ឋមន្រ្តី សមាជិកគណកម្មការអចិន្រ្តៃយ៍គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុម ការងារថ្នាក់កណ្តាលចុះខេត្តកំពង់ចាម។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។