ព័ត៌មានជាតិ

ចំណងដៃនៃការអភិវឌ្ឍជាច្រើន និងអភិវឌ្ឍជាបន្តបន្ទាប់ក្រោមម្លប់នៃសន្តិភាព

(បន្ទាយមានជ័យ) ៖ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយរងខុទ្ទកាល័យសម្ដេចតេជោនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងលោក អ៊ុ រាត្រី អភិបាលខេត្ត ព្រមទាំងក្រុមការងារ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានបន្តអញ្ជើញចុះពិនិត្យសកម្មភាព ស្ថាបនាផ្លូវចូលបឹងជម្រុក តំបន់៦៧១ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលផ្លូវមួយខ្សែនេះជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្ដេចតេជោនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងសម្ដេចកិត្តព្រឹទ្ធបណ្ដិត ប៊ុន រ៉ានី ហ៊ុនសែន ជូនបងប្អូនប្រជាពលរដ្ឋតំបន់នេះ ជាចំណងដៃនៃការអភិវឌ្ឍក្រោមម្លប់នៃសន្តិភាព ដែលក្រៅពីផ្លូវនេះ នៅមានសាលារៀន ប្រព័ន្ធអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធដ៏ទៃនឹងត្រូវសាងសង់បន្តបន្ទាប់នាពេលខាងមុខដែលនឹងកែប្រែមូលដ្ឋាននេះជាមូលដ្ឋានអភិវឌ្ឍន៍ថ្មីសម័យតេជោសន្តិភាព៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។