ព័ត៌មានជាតិ

អ្នកទទួលផ្ញើម៉ូតូ សងគេគ្រប់ បន្ទាប់ពីចោរចូលលួចអស់៦គ្រឿង ក្នុងយប់តែមួយ នៅខណ្ឌពោធិ៍សែនជ័យ !

(ភ្នំពេញ)៖ ម៉ូតូចំនួន៦គ្រឿង ត្រូវបានបាត់ក្នុងត្រឹមតែមួយយប់ ថ្ងៃទី៦ ខែកញ្ញា ដោយមានក្រុមចោរបានចូលកាត់សោនៅកន្លែងទទួលបញ្ញើមួយ ស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាយប់ថ្ងៃទី៦ ខែកញ្ញា ម៉ូតូទាំង៦គ្រឿងនោះត្រូវបានម្ចាស់ទុកម៉ូតូនៅកន្លែងផ្ញើដោយមានអ្នកមើល និងមានកឹបសំបុត្រត្រឹមត្រូវ លុះក្រោកពីដំណេករៀបចំខ្លួនចេញដំណើរទៅធ្វើការ នាំគ្នាទៅយកម៉ូតូជិះទៅធ្វើការ ស្រាប់តែបាត់ម៉ូតូ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង។

លោក ម៉ន វុធី អធិកានគរបាលខណ្ឌពោធិ៍សែនជ័យ បានថា ក្រោយមានហេតុការណ៍កើតឡើង លោកបានបញ្ជាឲ្យកម្លាំងជំនាញចុះទៅកាន់ទីកន្លែងកើតហេតុជាបន្ទាន់ និងស្រាវជ្រាវយ៉ាងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត លើករណីចោរកម្មមួយនេះ ដើម្បីកំណត់មុខសញ្ញាតាមចាប់ក្រុមចោរទាំងនេះ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ឲ្យខាងតែបាន៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។