ព័ត៌មានជាតិ

ក្រសួងសុខាភិបាល សម្រេចបិទមន្ទីរសម្រាកព្យាបាលឯកជនចំនួន៣ នៅរាជធានីភ្នំពេញ ខណៈ ពុំមានវេជ្ជបណ្ឌិតឈរឈ្មោះ ជាអ្នកទទួលខុសត្រូវត្រឹមត្រូវ និងអវត្តមានប្រចាំការនៅក្នុងមន្ទីរសម្រាកព្យាបាល

(ភ្នំពេញ) ៖ យោងតាមសេចក្តីសម្រេច ចំនួន៣ផ្សេងគ្នារបស់ក្រសួងសុខាភិបាលចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣នេះ បានបញ្ជាឲ្យបិទ មន្ទីរសម្រាកព្យាបាលឯកជនចំនួន៣ នៅរាជធានីភ្នំពេញ។

សម្រាកព្យាបាលឯកជនចំនួន ៣នោះរួមមាន៖

១-មន្ទីរសម្រាកព្យាបាល មិត្តភាពពោធិ៍ចិនតុង​,

២- មន្ទីរសម្រាកព្យាបាល មិត្តភាពចតុមុខ

៣-និងមន្ទីរសម្រាកព្យាបាល មិត្តភាពមណ្ឌលនៃក្តីស្រមៃ។

សម្រាប់មូលហេតុដែលបិទ ដោយសារតែមន្ទីរសម្រាកព្យាបាលនេះ ពុំមានវេជ្ជបណ្ឌិតឈរឈ្មោះ ជាអ្នកទទួលខុសត្រូវត្រឹមត្រូវ និងអវត្តមានប្រចាំការនៅក្នុងមន្ទីរសម្រាកព្យាបាល ព្រមទាំងមិនបានផ្ញើរបាយការណ៍សកម្មភាពព្យាបាលអ្នកជំងឺជាប្រចាំ មកនាយកដ្ឋានជំនាញនៃក្រសួងសុខាភិបាល ដែលជាការមិនអនុវត្តតាមច្បាប់ស្តីពីការគ្រប់គ្រងលើការ ប្រកបវិជ្ជាជីវៈឯកជនក្នុងវិស័យវេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ និងជំនួយវេជ្ជសាស្ត្រ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រម នស/រកម/១១០០/១០ ចុះថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០០ និងប្រកាសលេខ០៣៤ អបស.ម ចុះថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១១ របស់ក្រសួងសុខាភិបាល ព្រមទាំងកិច្ចសន្យាធានាអះអាងពេលស្នើសុំបើកមន្ទីរសំរាកព្យាបាល ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។