ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្ត អញ្ជើញបន្តចូលរួមកាន់បិណ្ឌវេនទី៥ នៅវត្តវិសុទ្ធិមគ្គ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ !

(សៀមរាប) :នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងលោកជំទាវ បាននាំយកទេយ្យទានមានគ្រឿងឧបភោគបរិភោគមួយចំនួន និង បច្ច័យ ១២លានរៀល ដើម្បីវេរប្រគេនព្រះភិក្ខុសង្ឃគង់ចាំព្រះវស្សាក្នុងវត្តវិសុទ្ធិមគ្គ ស្ថិតក្នុងភូមិបំពេញរាជ្យ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវជាសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត ព្រមទាំងអស់លោក លោកស្រីជាគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរស្រុក មន្ត្រីរាជការជុំវិញស្រុក និងញាតិញោមពុទ្ធបរិស័ទជាច្រើននាក់ផងដែរ ។

ស្ថិតក្រោមដំបូលសន្តិភាព នុងការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាមគ្គុទេសក៏ឯក ស្ថាបនិកសន្តិភាពនៅកម្ពុជា បានធ្វើឲ្យប្រជាពលរដ្ឋ ប្រារព្ធប្រតិបត្តិ ធ្វើពិធីបុណ្យភ្ជុំបិណ្ឌ ឬហៅថា បុណ្យកាន់បិណ្ឌ ដែលមានតាំងពីបូរាណកាល រហូតមកដល់សម័យបច្ចុប្បន្ននេះ មិនដែលអាក់ខានម្តងណាឡើយ ក្នុងស្ថានភាពកូវីដ-១៩ ធ្វើទៅតាមទំនៀមទម្លាប់របស់ដូនតាខ្មែរ ។

បន្ទាប់ពីការគោរពថ្វាយភួងផ្កា បូជាទៀនធូប ចំពោះព្រះពុទ្ធរូបព្រះសម្មាសាម្ពុទ្ធ និង នមសកាព្រះរតនត្រ័យ ទៅតាមគន្លងព្រះធម៌ព្រះសម្មាសាម្ពុទ្ធរួចមក លោក អភិបាលរងខេត្ត និង ថ្នាក់ដឹកនាំ ព្រមទាំង បងប្អូនញាតិមិត្ត ពុទ្ធបរិស័ទបានធ្វើពិធីរាប់បាត្រ បង្សុកូល ឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខ័ន្ត ចំពោះមាតាបិតា ជីដូនជីតា និង ញាតិកាលទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខហើយនោះ ព្រមទាំងឧទ្ទិសដល់ដួងវិញ្ញាណក្ខ័ន្តដល់កម្មាភិបាល យុទ្ធជន ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារកសាង អភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជា សូមឲ្យមកទទួលនូវផល្លានិសង្ឃ ដែលលោក អភិបាលរងខេត្ត និង ថ្នាក់ដឹកនាំ បានឧទ្ទិសជូនតាមរយៈព្រះសង្ឃ ដែលជាស្រែបុណ្យ ក្នុងរដូវកាលបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌនេះ និង សូមឲ្យអំណាចនៃអានិសង្ឃនេះជួយទ្រទ្រង់ឲ្យវិញ្ញាណក្ខន្ធអ្នកទាំងនោះ បានទៅកាន់ទីសោយសុខឋានបរមសុខកុំបីឃ្លៀងឃ្លាត ក្នុងឋានសុគតិភពកុំបីខានឡើយ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។