ព័ត៌មានជាតិ

នារីម្នាក់បើករថយន្តម៉ាកKIA មិនប្រយ័ត្នរេចង្កូតទៅបុកក្បាលថ្មពុះចែកទ្រងផ្លូវ ក្រឡាប់ផ្ងារជើង!

(ភ្នំពេញ) ៖ នារីម្នាក់បានបើករថយន្តម៉ាក KIAមួយគ្រឿង ក្នុងល្បឿនលឿនមិនប្រយ័ត្នក៏បានរេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរថយន្តបង្កក្រឡាប់ជាច្រើនជុំ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ ចំណែកនារីជាអ្នកបើកបរបានរងរបួសបញ្ជូនទៅមន្ទីរពេទ្យ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០:៣០នាទីយប់ថ្ងៃទី២៩ខែកុម្ភៈ ឆ្នាំ២០២៤ ចំណុចលើផ្លូវបេតុងកោះនរា ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បើយោងតាមការបញ្ជាក់ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាKIAពណ៌សមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2BN-5679 បើកបរដោយនារីម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនយ៉ាងលឿន ខណៈពេលបើកមកដល់ចំនុចកើតហេតុខាងលើមិនបានប្រយ័ត្ន ក៏រេចង្កូតទៅខាងឆ្វេងដៃបុកនិងក្បាលនាគពុះចែកទ្រូងផ្លូវ ចំពាក់កណ្ដាលពេញទំហឹងបណ្តាលឲ្យបាក់មួយកង់ ចេញពីកន្លែងដើមទៅបិទផ្លូវម្ខាងទៀត ចំណែករថយន្តបង្កវិញ បានក្រឡាប់ជាច្រើនជុំទៅកល់ជាប់ក្បែរដើមឈើមួយដើមរងការខូចខាតធ្ងន់ធ្ងរហើយនារីជាអ្នកបើករថយន្តបង្កបានរងរបួស ត្រូវបានដឹកតាមរថយន្តមួយគ្រឿងទៀត យកទៅសង្រ្គោះភ្លាមៗផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញ ចុះមកធ្វើការវាស់វែងស្ទួចយករថយន្តបង្កទៅរក្សាទុក រង់ចាំឲ្យភាគីម្ចាស់រថយយន្តចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។