ព័ត៌មានជាតិ

តៃកុងបើកឡាន ដេកលក់មួយភាំង រេចង្កូត បុករបងស្ថានីយ៍ថ្លឹងឡាន រួចជ្រុលធ្លាក់ប្រឡាយទឹកក្រឡាប់ ស្លាប់ព្រូម្នាក់ .!

(ក្រចេះ) : កាលពីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ មានករណីរថយន្តធំមួយគ្រឿងរេចង្កូតទៅបុករបងស្ថានីយ៍ថ្លឹងទម្ងន់រថយន្តកាំពី ដាច់អស់មួយកំណាត់ហើយជ្រុលទៅធ្លាក់ប្រឡាយទឹកក្រឡាប់ បណ្តាលឲ្យស្លាប់ព្រូរថយន្តម្នាក់ ស្ថិតនៅភូមិដីសម្បទានសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C-9341 បានធ្វើដំណើរមកពីខេត្តរតនគីរី ដឹកជរ័យកទៅលក់ អ្នកបើកបរឈ្មោះ ទុយ ភារិទ្ធ ភេទ ប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិវាលម្លូ ឃុំវាលម្លូ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
ជនរងគ្រោះជាព្រូឡានដែលបានស្លាប់មានឈ្មោះ រដ្ឋ មានិត ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិទីបួន ឃុំកាចាញ ក្រុងបានលុង ខេត្តរតនគិរី។
មូលហេតុ៖ សង្ស័យតៃកុងងោកមួយភាំង។

ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងអន្តរាគមន៍ទាញយកសពចេញ ដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។