ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន អញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្ត ចូលរួមគោរពវិញ្ញាណក្ខន្ធព្រះសព ព្រះវិជិតសោភ័ណ រុង រឿង ព្រះរាជាគណ:ថ្នាក់កិត្តិយស ព្រះគ្រូអនុគណស្រុកពោធិ៍រៀង (ហៅវត្តពោធិ៍រៀងជើង)

(ព្រៃវែង) ៖ព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នៅស្រុកពោធិ៍រៀង ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តព្រៃវែង ចូលរួមគោរពវិញ្ញាណក្ខន្ធព្រះសព ព្រះវិជិតសោភ័ណ រុង រឿង ព្រះរាជាគណ:ថ្នាក់កិត្តិយស ព្រះគ្រូអនុគណស្រុកពោធិ៍រៀង និងជាព្រះចៅអធិការវត្តច័ន្ទគ្រឹស្នា(ហៅវត្តពោធិ៍រៀងជើង) ដែលបានទទួលព្រះអនិច្ចធម្ម នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១:០១នាទីរសៀល ក្នុងព្រះជន្មាយុ ៧៣ ព្រះវស្សា ដោយព្រះរោគាពាធ។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏សោកសង្រេងនេះ យេីងខ្ញុំទាំងអស់គ្នា សូមឧទិ្ទសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ព្រះវិជិតសោភ័ណ រុង រឿង សូមនិមន្តទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។