ព័ត៌មានជាតិ

បងប្អូនប្រជាពលរដ្ឋ ភូមិក្រសាំង ភូមិពពិស និងភូមិបឹង ក្នុងសង្កាត់ក្របីរៀល​ ក្រុងសៀមរាបទទួលវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ(បណ្ណកម្មសិទ្ធិដីធ្លី)ពីអាជ្ញាធខេត្ត

(សៀមរាប) ៖ កាលពីថ្ងៃទី១២ ខែ កុម្ភៈ ឆ្នាំ២០២៤​ នៅបរិវេណវត្តព្រៃផ្តៅ ស្ថិតនៅភូមិក្រសាំង លោក សុខ ថុល អភិបាលរងខេត្តតំណាងឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាលខេត្តបានអញ្ជេីញចូលរួមផ្តល់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ(បណ្ណកម្មសិទ្ធិដីធ្លី) ជូនបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដីមកពី​ ៣ភូមិ​ ភូមិក្រសាំង ភូមិពពិស និងភូមិបឹង ក្នុងសង្កាត់ក្របីរៀលក្រុងសៀមរាបក្រោមវត្តមានលោកជំទាវ ទិត្យ ច័ន្ទការីន អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និង។

លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ខេត្តសៀមរាប​ ការចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ(បណ្ណកម្មសិទ្ធិដីធ្លី) ដល់បងប្អូនប្រជាពលរដ្ឋដែលមានក្បាលដីស្ថិតសង្កាត់ក្របីរៀលគឺមាន៖ ភូមិក្រសាំង មានក្បាលដីសរុប ១.០១៩ដែលក្នុងនោះក្បាលដីចំនួន៨០៩អាចចេញបណ្ណកម្មសិទ្ធិជូនបាន ភូមិពពិស មានក្បាលដី សរុប១.០១៣ ដែលក្នុងនោះក្បាលដីចំនួន៦៥៩អាចចេញបណ្ណកម្មសិទ្ធិជូនបាននិងភូមិបឹងមានក្បាលដីសរុប១.៥៧១ដែលក្នុងនោះក្បាលដីចំនួន១.៤០៧អាចចេញបណ្ណកម្មសិទ្ធិជូនបាន ។ លោក ហ៊ី សាយ បានបន្តទៀតថាចំពោះក្បាលដីដែលធ្វើការប្រគល់បណ្ណកម្មសិទ្ធិជូននៅពេលនេះគឺចំពោះតែក្បាលដីណា ដែលមិនមានទំនាស់តវ៉ា ជាប់ពាក់ព័ន្ធនឹងបុរាណដ្ឋាន ឬតំបន់រក្សា ការពារដែលគ្រប់គ្រងដោយមន្ទីរធនធានទឹក និងឧតុនិយម ហើយចំពោះក្បាលដីជាប់ព័ន្ធនឹងទំនាស់តវ៉ាផ្សេងៗ គណៈកម្មការរដ្ឋបាល នឹងបន្តពិនិត្យនិងដោះស្រាយតាមនីតិវិធីជាបន្តបន្ទាប់ដើម្បីឈានទៅដល់ការចេញបណ្ណ ជូនម្ចាស់ដីជាបន្តទៀត។

លោក​ សុខ​ ថុល​ អភិបាលរងខេត្តបានថ្លែងអំណរគុណ​ មិងកោតសរសេីរចំពោះមន្ទីររៀបចុះដែនដី​ នរូបនីយកម្ម​ សំណង់​ និងសុរិយោដី​ ដែលបានខិតខំជំរុញការងារចុះបញ្ជីដីធ្លីជូនប្រជពលរដ្ឋ​ ដេីម្បីវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ (បណ្ណកម្មសិទ្ធិដីធ្លី ) យកទៅប្រេីប្រាស់តាមតម្រូវការចាំបាច់។ លោក​ អភិបាលរងខេត្តបានបន្តថា​ បងប្អូនដែលរស់នៅតំបន់ផ្សេងៗទៀត​ ក្រុមការងារនឹងត្រៀមចែកជូនដូចគ្នានៅពេលដែលរៀបចំបាននីតិវិធីរួចរាល់ ហេីយតាមគោលការណ៍របស់រាជរដ្ឋាភិបាលនឹងរៀបចំផ្តល់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ (បណ្ណកម្មសិទ្ធិដីធ្លី )បងប្អូនឱ្យចប់សព្វគ្រប់នៅឆ្នាំ២០២៥​ ខាងមុននេះ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។