ព័ត៌មានជាតិ

ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកំពង់ចាម បាននាំយកសារលិខិតរួមរំលែកមរណទុក្ខ និងថវិកាផ្ទាល់របស់ឯកឧត្តម អ៊ុន ចាន់ដា ជូនគ្រួសារសពឧបាសក ញ៉ៅ សាឯម

(កំពង់ចាម) ៖ នៅថ្ងៃទី១២  ខែកុម្ភ: ឆ្នាំ២០២៤ លោក ជួន រតនាវង្ស និងឯកឧត្តម វី ផល្លា សមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកំពង់ចាម បាននាំយកសារលិខិតរួមរំលែកមរណទុក្ខ និងថវិកាផ្ទាល់របស់ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម ជូនគ្រួសារសពឧបាសក ញ៉ៅ សាឯម ដែលបានធ្វើមរណកាលនាពេលថ្មីៗក្នុងជន្មាយុ ៧១ឆ្នាំ ដោយរោគាពាធ។

សូមជម្រាបថា ឧបាសក ញ៉ៅ សាឯម ត្រូវជាឪពុកក្មេករបស់ ឯកឧត្តមបណ្ឌិត មាន សុខន្តី អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកំពង់ចាម។🙏🙏🙏

#ក្រុងតាខ្មៅ ១២ កុម្ភៈ ២០២៤

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។