ព័ត៌មានជាតិ

ឯកឧត្តមរដ្ធមន្ដ្រី បានចាត់ឲ្យក្រុមការងារ នាំយកអំណោយ ជូនគ្រួសារដែលរងគ្រោះដោយអគ្គីភ័យឆាបឆេះផ្ទះ ចំនួន ០៣គ្រួសារ នៅភូមិជង្ហុក ឃុំ អំពិល ស្រុកកំពង់សៀម

(កំពង់ចាម) នៅថ្ងៃព្រហស្បតិ៍ ៨កើត ខែបឋមាសាឍ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែ មិថុនា ឆ្នាំ២០២១ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកំពង់សៀម ខេត្តកំពង់ចាម បានចាត់ឲ្យ ឯកឧត្តម លី ថៃហាក់ ទីប្រឹក្សាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
លោក ប៊ិន ឡាដា អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមស្រុក និង ក្រុមការងារសាលាស្រុក រួមជាមួយកងកម្លាំងទាំង៣ និងមានការនិមន្ត និងអញ្ជើញចូលរួមពី ព្រះសទ្ធម្មញាណ គង់ វិច្ឆិកា ព្រះរាជាគណថ្នាក់កិត្តិយស និងជាព្រះគ្រូសំវរមុនីព្រះអនុគណស្រុកកំពង់សៀម តំណាង ព្រះសីលសំវរ ប៊ត តាំងឆេង ព្រះរាជាគណថ្នាក់ចត្វា ព្រះនាគមុនីព្រះមេគណខេត្តកំពង់ចាម និងមន្ត្រីសង្ឃ បានចូលរួមរំលែកទុក្ខ និងនាំយកអំណោយ ជូនគ្រួសារដែលរងគ្រោះដោយអគ្គីភ័យឆាបឆេះផ្ទះ ចំនួន ០៣គ្រួសារ នៅភូមិជង្ហុក ឃុំ អំពិល ស្រុកកំពង់សៀម៖
– គ្រួសារទី០១ ឈ្មោះ មាស សេង ភេទស្រីអាយុ ៨៥ឆ្នាំជាតិខ្មែរ ខូចខាត ផ្ទះ០១ខ្នងទំហំ ០៤ម×០៤ម ធ្វើពីឈើប្រក់ដែកសង្កសីជញ្ជាំងដែក ។
– គ្រួសារទី០២ ឈ្មោះ ឯក ចាន់ថុន ភេទស្រីអាយុ ៤៥ឆ្នាំ ជាតិខ្មែរ ខូចខាតបាត់បង់ ផ្ទះទំហំ ០៥ម×០៦ម ធ្វើពីឈើប្រក់ដែកសង្កសី ។
– គ្រួសារទី០៣ ឈ្មោះ អេង ស្រីណែត ភេទស្រីអាយុ២៣ឆ្នាំជាតិខ្មែរ ខូចខាតបាត់បង់ផ្ទះទំហំ០៤ម×៥ម ធ្វើពីឈើប្រក់ដែកជញ្ជាំងឈើចំនួន០១ខ្នង ។
ក្នុងការនាំយកអំណោយ ដើម្បីចូលរួមរំលែកទុក្ខ និងការសាកសួរសុខទុក្ខ គ្រួសារដែលរងគ្រោះ ដោយអគ្គីភ័យឆាបឆេះផ្ទះ ចំនួន ០៣គ្រួសារ ខាងលើរួមមានដូចខាងក្រោម៖
១. ឯកឧត្តម វេង សាខុន បានឧបត្តម្ភគ្រួសាររងគ្រោះទាំង ៣គ្រួសារ ក្នុងមួយគ្រួសារទទួលបានថវិកា ២ ០០០ ០០០ រៀល សរុប ៦ ០០០ ០០០រៀល។
២. អនុសាខាកាកបាទក្រហមស្រុកកំពង់សៀម ឧបត្តម្ភគ្រួសាររងគ្រោះទាំង ៣គ្រួសារ ក្នុងមួយគ្រួសារទទួល អង្ករ ៥០គីឡូក្រាម , គ្រឿងឧបភោគបរិភោគ និងសម្ភារៈផ្ទះបាយមួយចំនួន។
៣. អនុគណស្រុកកំពង់សៀម និងមន្រ្តីសង្ឃ បានឧបត្ថម្ភបច្ច័យ និងបាឡុង ដល់គ្រួសាររងគ្រោះទាំង ៣គ្រួសារ រួមមានៈ
– គ្រួសារ ឈ្មោះ ឯក ចាន់ថុន បច្ច័យ ៤០០ ០០០រៀល និងបាឡុង ០១ឈុត
– គ្រួសារឈ្មោះ អេង ស្រីណែត បច្ច័យ ៣០០ ០០០រៀល និងបាឡុង ០១ឈុត
– គ្រួសារឈ្មោះ មាស សេង បច្ច័យ ៣០០ ០០០រៀល និងបាឡុង ០១ឈុត។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។