ព័ត៌មានជាតិ

លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា អញ្ជើញអមដំណើរលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃ គង់នៅវត្តអង្គួញដីសិរីសុខា

(កំពង់ចាម) នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ លោក ជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍ ខេត្តកំពង់ចាម រួមនឹងអ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ចាម ព្រមទាំងសហការី អញ្ជើញអមដំណើលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគមួយចំនួន ព្រមទាំងបច្ច័យ ដើម្បីប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តអង្គួញដីសិរីសុខា ស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ។

ពិធីបុណ្យចូលព្រះវស្សា គឺជាបុណ្យមានមកតាមផ្លូវព្រះពុទ្ធសាសនា ដែលសាវ័កផ្នែកបព្វជិត តែងចូលវស្សា តាមពុទ្ធានុញ្ញាតអស់រយៈពេល ៣ខែ (មួយត្រៃមាស) ក្នុងវស្សានរដូវ ហើយត្រូវចាំ វស្សាដោយត្រឹមត្រូវ មិនឲ្យដាច់វស្សា។ ចំណែកឯពុទ្ធបរិស័ទជា ទាយក ទាយិកា ឧបាសក ឧបាសិកា វិញ ក៏នាំគ្នាប្រារព្ធធ្វើបុណ្យចូលវស្សានោះដែរ ជាពិសេស គឺចាត់ចែងវស្សិកសាដក (សំពត់សំរាប់ងូតទឹកភ្លៀង) ដែលនិយមហៅថា សំពត់សាដកចំណាំវស្សា ព្រមទាំងប្រេងកាត ទៀន ធូប និងភេសជ្ជ មួយចំនួនទៀតតាមលទ្ធភាព ។ ពាក្យថា វស្សា មកអំពីពា្យបាលីថា វស្ស ប្រែថាភ្លៀង ឬរដូវភ្លៀង ដែលមានកំណត់រយៈពេល ៤ខែ គឺរាប់ ពីថ្ងៃ ១រោច ខែអាសាធ រហូតដល់ថ្ងៃ ១៥កើត ខែកត្តិក រយៈពេលនោះ ឯង ហៅថាវស្សានរដូវ ។

ចំពោះ ទៀនព្រះវស្សា ទេយ្យទាន គ្រឿងឧបភោគបរិភោគ ដែលបានវេរប្រគេនព្រះសង្ឃនាពេលនេះរួមមាន ៖ បច្ច័យជាង ៥លានរៀល បូករួម ទៀនព្រះវស្សាធំ ១គូរ, តែ ៤គីឡូក្រាម ទឹកបរិសុទ្ធ ៥កេស ទឹកក្រូច ៥កេស អង្ករ ១០០ គីឡូក្រាម, មី ១កេសធំ ទឹកដោះគោ១កេស ស្កេស ១បាវ ស្លាដក់១ បាត្រ ១ សាច់ក្រក ៥គីឡូក្រាម ត្រីងៀត ៥គីឡូក្រាម ត្រីខ ១កេស ម៉ាស ១កេសធំ អាល់កុល ១កាន ជែលលាងដៃ ១កេស ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។