ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា និងលោកជំទាវអញ្ជើញអមដំណើរលោកជំទាវសង្គហបណ្ដិតម៉ែន សំអន ចូលរួមក្នុងពិធីបុណ្យទក្ខិណានុប្បទានគម្រប០៧ថ្ងៃ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធ លោកជំទាវ ហម អ៊ីម ដែលត្រូវជាម្ដាយបង្កើតរបស់លោក ផេន សុផល

នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍ ខេត្តកំពង់ចាម និងសហការី ដោយមានការអញ្ជើញចូលរួមពីលោកជំទាវអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម បានអញ្ជើញចូលរួមជាមួយលោកជំទាវសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយព្រឹទ្ធសភានរដ្ឋសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍ អញ្ជើញចូលរួមក្នុងពិធីបុណ្យទក្ខិណានុប្បទានគម្រប់០៧ថ្ងៃ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធ លោកជំទាវ ហម អ៊ីម ដែលត្រូវជាម្ដាយបង្កើតរបស់លោក ផេន សុផល អភិបាលស្រុកបាធាយ ដែលបានទទួលមរណភាពកាលពីថ្ងៃ សោរ៍ ៣កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ២:១២ នាទីរសៀល ក្នុងជន្មាយុ ៦៥ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋានសព ភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ចៅ វង្ស I.K.team.

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។