ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ដឹកនាំប្រតិភូខេត្ត អញ្ជើញដាក់ដាក់កម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា

(ភ្នំពេញ) ៖  ព្រឹកថ្ងៃសុក្រ ៦ រោច ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ដ បានដឹកនាំប្រតិភូរដ្ឋបាលខេត្តកំពង់ចាម អញ្ជើញដាក់កម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ។

ក្នុងសមានទុក្ខដ៏សែនក្រៀមក្រំ ឯកឧត្តមអភិបាលខេត្ត ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងប្រតិភូ សូមចូលរួមរំលែកព្រះរាជមរណទុក្ខជាមួយ សម្ដេចព្រះគណ:សង្ឃនាយក គណ: មហានិកាយ នៃ ព្រះរាជាណាចក្រកម្ពុជា និង សូមវន្ទាឧទ្ទិសថ្វាយ ព្រះរាជមហាកុសល ថ្វាយដួងព្រះវិញ្ញាណក្ខន្ធ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា សូមសម្ដេចជាអង្គម្ចាស់ បានយាងទៅកាន់ទីឋានបរមសុគតិភព គឺព្រះនិព្វានជាភីយ្យោភាព កុំបីឃ្លៀងឃ្លាតឡើយ៕🙏🙏🙏

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។