ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង​ ដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំទីតាំងផលិត និងដាក់អុកសុីហ្សែន សម្រាប់ត្រៀមព្យាបាលអ្នកជំងឺកូវីដ-១៩ ប្រភេទដែលតា (Delta) និងការងារចាំបាច់មួយចំនួនទៀត!

(ខេត្តព្រៃវែង)  នៅថ្ងៃទី០២​ ខែសីហា​ ឆ្នាំ​២០២១ ឯកឧត្ដម​ ជា​ សុមេធី​ អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង​ បានបើកកិច្ចប្រជុំ ស្តីពីការរៀបចំទីតាំងផលិត និងដាក់អុកសុីហ្សែន សម្រាប់ត្រៀមព្យាបាលអ្នកជំងឺកូវីដ-១៩ ប្រភេទដែលតា (Delta) និងការងារចាំបាច់មួយចំនួនផ្សេងទៀត ដែលប្រព្រឹត្តទៅនៅសាលប្រជុំពហុបំណង(B) សាលាខេត្តព្រៃវែង។

កិច្ចប្រជុំនេះ ក៏មានលោកអភិបាលរងខេត្ត លោកនាយក(រង)រដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី និងលោកប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្តមួយចំនួនផងដែរ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។