ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ជូនពរលោកគ្រូ អ្នកគ្រូ សិស្ស និស្សិតទទួលបានជោគជ័យក្នុងឆ្នាំសិក្សា២០២១-២០២២នេះ

ជូនពរដល់លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ សិស្ស និស្សិតទាំងអស់ សូមទទូលបានជោគជ័យក្នុងការសិក្សានិងការអប់រំក្នុងឆ្នាំសិក្សាថ្មី២០២១-២០២២នេះ។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៥ ពីខេត្តបាត់ដំបង ទៅ​ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ដោយសារយើងបង្កើតបាននូវភាពស៊ាំសហគមន៍ ទើបយើងអាចបើកសាលារៀនឡើងវិញបាន ហើយជាចំណុចល្អមួយដែលយើងមិនទាន់រកឃើញថា មានសិស្ស និស្សិតយើងឆ្លងជំងឺកូវីដ-១៩ទេ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ទោះបើជាយើងបានបើកបវេសនកាលឡើងវិញមែន យើងក៏ត្រូវបន្តអនុវត្តវិធានការការពារ ដូចជា ការរក្សាគម្លាតសុវត្ថិភាព និងបន្តការចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់ៗគ្នា៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។