ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យ​វឌ្ឍនា​ភាព​ការដ្ឋានកសាងផ្លូវកៅស៊ូ​ និងផ្លូវបេតុងស្ពានលូ ក្នុងស្រុកកងមាស

(កំពង់ចាម) ៖ នៅព្រឹក​ថ្ងៃទី​៦​ ខែកក្កដា​ ឆ្នាំ​២០២៣​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម​ បានដឹកនាំក្រុមការងារអញ្ជើញចុះពិនិត្យ​វឌ្ឍនា​ភាព​ការដ្ឋានកសាងផ្លូវកៅស៊ូ​ ននិងផ្លូវបេតុង ស្ពាន លូ ចំណងដៃដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតក្នុងឃុំចំនួន៣ រួមមាន ឃុំអង្គរបាន ឃុំសូគង និងឃុំព្រែកកុយ ស្រុកកងមាស។

ក្នុងដំណើរចុះពិនិត្យការដ្ឋានខាងលើ ឯកឧត្តមអភិបាលខេត្ត បានជំរុញឲ្យអាជ្ញាធរ និងមន្ត្រីជំនាញ បង្កើនការយកចិត្តទុកដាក់ ក្នុងការចុះពិនិត្យការដ្ឋានការរដ្ឋានជាប់ជាប្រចាំ ហើយឯកឧត្តមអភិបាលក៏បានស្នើឲ្យក្រុមហ៊ុនធ្វើការស្ថាបនា និងកសាងសំណង់ខាងលើប្រកបដោយគុណភាពខ្ពស់ ស្របទៅតាមបទដ្ឋានបច្ចេកទេស សំដៅយ៉ាងណាឲ្យសំណង់ខាងលើមានគុណភាព ខ្ពស់ និងប្រើប្រាស់បានយូរអង្វែង។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។