ព័ត៌មានជាតិ

លោក​ឧត្ដមសេនីយ៍​ទោ​ សិទ្ធិ​ ឡោះ​ស្នងការ​នគរ​បាល​ខេត្ត​បន្ទាយមានជ័យ​បាន​ចាត់តំណាង​ ចុះ​សួរ​សុខទុក្ខ​លោក​វរសេនីយ៍ទោ​ ផាត់​ ផា

(បន្ទាយមានជ័យ​) ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៦​ ខែ​កុម្ភៈ​ ​ឆ្នាំ​២០២៤លោក​ឧត្ដមសេនីយ៍​ទោ​ សិទ្ធិ​ ឡោះ​ស្នងការ​នគរ​បាល​ខេត្ត​បន្ទាយមានជ័យ​​បាន​ចាត់​តាំង​លោក​ឧត្ដមសេនីយ៍​ត្រី​ វង្ស​ វិត​ស្នងការរង​ផែន​ការ​ងារ​ធនធាន​មនុស្ស​និង​លោក​វរសេនីយ៍ទោ​ សាន​ សុណ្ណរីស្នង​ការ​រងទទួល​ជំនួយការ​ដឹក​នាំ​ការិយាល័យ​បណ្តុះបណ្តាលនិង​សហការី​​បាន​ចុះ​សួរ​សុខទុក្ខ​និង​នាំ​យក​ថវិការបស់​លោក​ឧត្ដមសេនីយ៍​ទោ​ សិទ្ធិ​ ឡោះ​ស្នងការ​នគរ​បាល​ខេត្ត​បន្ទាយមានជ័យ​​ចំនួន​៥០ម៉ឺន​រៀល​ដេីម្បី​ជួយ​សំរួល​ក្នុង​ការ​ព្យាបាល​ជំងឺ​ប្រគល់​ជូន​លោក​វរសេនីយ៍ទោ​ ផាត់​ ផា​នាយរង​ការ​រិយាល័យ​បណ្ដុះបណ្ដាល​ដែល​មាន​ជំងឺ​កំពុង​សំរាក​ព្យាបាល​នៅ​គេហដ្ឋាន​នៅ​ភូមិ​ តារាង​បាល់​សង្កាត់​ កំពង់​ស្វាយ​ក្រុងសិរី​សោភ័ណ​។

ជាមួយ​ការ​ចុះ​សួរ​សុខទុក្ខ​នេះ​លោក​ឧត្ដមសេនីយ៍​ត្រី​ វង្ស​ វិត​ស្នងការរង​ផែន​ការ​ងារ​ធនធាន​មនុស្ស​​បាន​ពាំនាំ​បណ្តាំ​ផ្ញើ​សួរ​សុខទុក្ខ​ពី​ណាក់​លោក​ឧត្ដមសេនីយ៍​ទោ​ សិទ្ធិ​ ឡោះ​ស្នងការ​នគរ​បាល​ខេត្ត​បន្ទាយមានជ័យនិង​រូប​លោក​ផ្ទាល់​សូម​ជូន​ពរ​ឲ្យ​លោក​ឆាប់​ជាសះស្បើយ​ និង​ឆាប់​បាន​មក​បម្រើ​ការងារ​វិញ​ផង​ដែរ​។

ថ្លែង​ក្នុង​ឱកាស​នេះផងដែរលោក​វរសេនីយ៍ទោ​ ផាត់​ ផាបាន​ថ្លែង​អំណរគុណ​ដល់​លោក​ឧត្ដមសេនីយ៍​ទោ​ស្នងការ​ដែល​បាន​ឧបត្ថម្ភ​ថវិកាដេីម្បី​ជួយ​សំរួល​ក្នុង​ការ​ចំណាយ​ព្យាបាល​ជំងឺ​របស់​ខ្ញុំ​បាទ​តាមរយៈ​លោក​ឧត្ដមសេនីយ៍​ត្រី​ វង្ស​ វិត​ស្នងការរង​ផែន​ការ​ងារ​ធនធាន​មនុស្ស.
លោក​ក៏​បាន​ជូនពរ​សូម​ឲ្យ​លោក​ឧត្ដមសេនីយ៍​ទោ​ ស្នងការ​ និង​សហការី​សូម​ទទួល​បាន​សុខ​ភាព​ល្អ​និង​ជួប​ពុទ្ធ​ពរ​៤ប្រកាគឺ:​ អាយុ​ វណ្ណះ​ សុខះ​ ពលះ​ កុំ​បី​ឃ្លៀងឃ្លាត​ឡេីយ​៕ដោយព្រំ ហន!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។